តារាស្រី Instagram ដ៏ល្បីល្បាញ ជាអ្នកច្នៃម៉ូដ និងជាតារាម៉ូដែលម្នាក់ នាង Joselysn Cano ត្រូវបានទទួលមរណភាពហើយបន្ទាប់ពីនាងធ្វើការវះកាត់បន្ថែមទៅលើត្រគាករបស់នាង ដើម្បីឲ្យមានទំហំធំ។ ក៏ប៉ុន្តែនៅពេលនេះ ដំណឹងមរណភាពរបស់នាង មិនទាន់ត្រូវបានខាងក្រុមគ្រួសារទម្លាយនៅឡើយទេ បើទោះបីជាមានបណ្តាអ្នកគាំទ្ររបស់នាងបានអះអាងថា បានឃើញពិធីបុណ្យសពរបស់នាងនៅលើបណ្តាញសង្គមយូធូប ដែលបានបង្ហោះកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះក៏ដោយ។

យ៉ាងណាមិញ ដំណឹងដ៏សែនក្រៀមក្រំនេះ ត្រូវបានបែកធ្លាយកាលពីថ្ងៃអង្គារ៍ នៅលើបណ្តាញសង្គម Twitter របស់មិត្តរួមអាជីពរបស់នាងម្នាក់ដែលមានឈ្មោះថា Lira Mercer ដោយសារនោះនាងបានលើកឡើងថា “ អូព្រះអើយ! Joselysn Cano បានស្លាប់នៅកូឡុំប៊ីទៅហើយ បន្ទាប់ពីនាងធ្វើការវះកាត់ត្រគាក ក្រែងនាងស្រស់ស្អាតស្រាប់ទៅហើយតើស៎ ហេតុអ្វីទៅ? សូមចូលរួមរំលែកទុក្ខដល់គ្រួសារសពរបស់នាងផង”។

គួររំលឹកផងដែរថា នាង Joselysn Cano បានកើតនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ១១៩០។ បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់នាងភ្លាម ធ្វើឲ្យបណ្តាអ្នកគាំទ្រ និងមិត្តភក្តិជាច្រើនរបស់នាងមានការសោកស្តាយ ក៏ដូចជាចូលរួមរំលែកទុក្ខដល់ក្រុមសារនាង ដែលត្រូវបានបាត់បង់មនុស្សជាទីស្រឡាញ់ផងដែរ។