នៅថ្ងៃទី២៤ ខែធ្នូ នេះគឺជាថ្ងៃខួបកំណើតរបស់កំពូលតារាសម្តែងស្រីជួរមុខប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៣ថៃកញ្ញា Bella Ranee ដែលនៅថ្ងៃនេះនាងមានអាយុគម្រប់៣១ឆ្នាំហើយ ប៉ុន្តែបើងាកមកមើលរូបសម្រស់របស់នាងវិញគឺហាក់នៅតែស្រស់ស្អាត ដូចជាស្រ្តីដែលទើបតែមានអាយុ១៨ ឬ១៩ឆ្នាំយ៉ាងដូច្នោះដែរ។

យ៉ាងណាមិញនៅក្នុងថ្ងៃខួបកំណើតរបស់ Bella គេក៏បានឃើញសង្សាររបស់នាងគឺលោក Weir បានបង្ហោះសារជូនពរដ៏មានអត្ថន័យភ្ជាប់ជាមួយនឹងរូបថតមួយសន្លឹកដោយលោកបានសរសេរថា “រីករាយថ្ងៃខួបកំណើតអូនសម្លាញ់ តើមនុស្សអ្វីអីក៏ស្អាត និងឆ្លាតយ៉ាងនេះ? បងចង់ប្រាប់អូនថាសូមឲ្យអូនរីករាយ និងមានសុខភាពល្អ មានប្រជាប្រិយភាពកាន់តែខ្លាំងឡើង”។ ដែលសារជូនពរនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនអារម្មណ៍រំភើបជំនួសកញ្ញា Bella យ៉ាងខ្លាំង ព្រោះអត្ថន័យដែលលោក Weir សរសេរមកនេះហាក់ដូចពោរពេញដោយភាពផ្អែមល្ហែមបំផុត។