នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រមាណជា ០៦:៣០ នាទីព្រឹក បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះបានយកឈើជ្រុងទៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់វត្តចំនួន២កន្លែង។ ជនសង្ស័យរូបនេះមានឈ្មោះ យួស តុលា អាយុ២៩ឆ្នាំ ដែលបច្ចុប្បន្នត្រូវបានកម្លាំងសមត្ថកិច្ចកំពុងនាំខ្លួនយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន។

ចំណែកឯវត្តដែលបុរសរូបនេះបានចូលទៅវាយ បំផ្លាញនោះមានឈ្មោះដូចជា៖
១. វត្តអូរជុំឧត្តសាមគ្គ ស្ថិតនៅក្នុងភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
២. វត្តសុវណ្ណគិរី តាស្តា ស្ថិតនៅក្នងភូមិតាសា្ត ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។