ថ្ងៃនេះ KBN News នឹងនាំអារម្មណ៍ប្រិយមិត្តមកមើលពីសម្រស់របស់តារាស្រីថៃទាំង៧រូប ដែលពួកនាងមានទាំងសម្រស់ស្រស់ស្អាតហើយ ប៉ុន្តែពួកនាងបែរជាមិនទាន់មានគូទៅវិញ។ តារាស្រីទាំង៧នោះមានដូចជា៖
១. Chippy Sirin
តារាសម្តែងស្រី នាង Chippy Sirin ដែលបានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយ នាងបាននិយាយថា នាងមិនទាន់រកបានអ្នកដែលស្អំបេះដូងនៅឡើយទេ បើទោះបីជាអ្នកគាំទ្រមួយចំនួនបានឃើញនាងមានភាពស្និទ្ធិស្នាលជាមួយ និងតារាសម្តែងប្រុសលោក Boy Pakorn ក៏ដោយ។

២. Pim Pimprapa
តារាសម្តែងស្រីរូបនេះនាងធ្លាប់បានសារភាពថា នាងបានបែកបាក់ជាមួយនឹងសង្សាររបស់នាងកាលពីចុងឆ្នាំ២០១៨។ ប៉ុន្តែមកទល់នឹងពេលនេះនាងនៅតែម្នាក់ឯង មិនទាន់មានដៃគូស្នេហាទៀតនោះឡើយ។

៣. Richy Orante
នាង Richy Orante ត្រូវបានអ្នកគាំទ្រផ្គូរផ្គងឲ្យនាងទៅនឹងលោក God Itthipat បន្ទាប់ពីអ្នកទាំងពីរបានសម្តែងជាមួយយ៉ាងសាកសមនៅក្នុងរឿង “Sorn Ngao Ruk” ប៉ុន្តែនាងបានបដិសេធថា លោក God Itthipat គឺដូចជាបងប្រុសប៉ុណ្ណោះ។

៤. Baifern Pimchanok
បើក្រឡេកមកមើលតារាសម្តែងស្រីម្នាក់នេះវិញ គេសង្កេតឃើញថានាងមានរូបសម្រស់ស្រស់ស្អាត ដែលគ្រប់គ្នាមិននឹកស្មានថានាងបែរជាគ្មានគូស្នេហ៍ទៅវិញ។ នាងបានធ្វើបទសម្ភាសន៍មួយដោយលើកឡើងថា នាងគ្មានមិត្តប្រុសទេសព្វថ្ងៃនេះ។

៥. Diana Flipo
នាង Diana Flipo បាននិយាយថា នាងមិនទាន់មានមិត្តប្រុសនៅឡើយទេបច្ចុប្បន្ននេះ។ ហើយម្តាយរបស់នាងក៏ឧស្សាហ៍សួរនាងពីរឿងនេះដែរ ប៉ុន្តែនាងនិយាយថាមិនទាន់គិតដល់រឿងនេះទៅវិញ។

៦. Bee Namthip
តាមរយៈការផ្តល់បទសម្ភាសន៍ចុងក្រោយរបស់នាងមួយ នាង Bee Namthip បាននិយាយថា នាងមិនទាន់មានមនុស្សពិសេសនៅក្នុងបេះដូងនៅឡើយទេ។

៧. Poo Praya Lundberg
កាលពីដើមឆ្នាំ២០២០កន្លងទៅថ្មីៗនេះ Poo Praya Lundbergបានសារភាពថានាងបានចែកផ្លូវជាមួយមិត្តប្រុសរបស់នាងឈ្មោះ Matthew រួចទៅហើយ ចំណេកពេលនេះនាងមិនទាន់មានអ្នកដែលអាចមកស្អំបេះដូងនាងបានវិញនៅឡើយទេ។