យើងគ្រប់គ្នាអាចនឹងដឹងពីអត្ថប្រយោជន៍របស់ទឹកឃ្មុំខ្លះហើយថាទឹកឃ្មុំអាចសម្រួលដល់អាការៈជំងឺផ្ដាសាយ និងផ្ដល់សំណើមដល់ស្បែក។ ប៉ុន្ដែយើងអាចនឹងមិនដឹងថាអ្នកវិទ្យាសាស្រ្ដហៅទឹកឃ្មុំថាជាកំពូលអាហារ ព្រោះទឹកឃ្មុំមានសារធាតុដែលជួយដល់សុខភាពច្រើនដែលយើងមិនដែលបានដឹង។ យើងតែងយកទឹកឃ្មុំទៅលាយនឹងអាហារផ្សេងៗ តែគ្រាន់តែញ៉ាំទឹកឃ្មុំមួយស្លាព្រាបាយមុនចូលគេងក៏អាចផ្ដល់ប្រយោជន៍ច្រើនដល់សុខភាពដែរ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

១. គេងលក់ស្រួល ទឹកឃ្មុំមានផ្ទុកសារធាតុ Tryptophan ជាអ័រម៉ូនដែលជួយបន្ធូរអារម្មណ៍ និងផ្ដល់សញ្ញាឱ្យរាងកាយថា ដល់ពេលចូលគេងហើយ។

២. បញ្ចុះសម្ពាធឈាម សម្ពាធឈាមខ្ពស់គឺជាកត្តាខ្ពស់គឺជាកត្តាមួយនៃហានិភ័យជំងឺបេះដូង។ ហេតុនេះហើយ ការរក្សាលំនឹងសម្ពាធឈាមគឺជាវិធីដ៏ល្អដើម្បីចៀសវាងជំងឺបេះដូង។ ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបញ្ចុះសម្ពាធឈាមបាន ហើយការញ៉ាំទឹកឃ្មុំមួយស្លាព្រាបាយពេលយប់ជាវិធីដ៏ល្អដើម្បីបង្ការការលើសសម្ពាធឈាម។

៣. បញ្ចុះកម្រិតខ្លាញ់អាក្រក់ នៅពេលកម្រិតខ្លាញ់អាក្រក់មានកម្រិតខ្ពស់នោះហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមក៏កើនឡើងដែរ។ ទឹកឃ្មុំគឺអាចបញ្ចុះកម្រិតជាតិខ្លាញ់អាក្រក់នៅក្នុងរាងការបានដោយជួយសម្អាតខ្លាញ់ដែលមិនចាំបាច់ចេញពីក្នុងឈាម។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំ ទឹកឃ្មុំសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរីដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងឱ្យប្រឆាំងនឹងជំងឹផ្សេងៗ។ បន្ថែមពីនេះទៀត ការញ៉ាំទឹកឃ្មុំរាល់យប់គឺជួយដល់រាងកាយបន្ថែមការការពារបែបធម្មជាតិ ហើយយើងក៏អាចប្រើទឹកឃ្មុំទៅលើរបួសបានដែរ។

៥. ដុតជាតិខ្លាញ់លឿនជាងមុន ទឹកឃ្មុំបង្កើនការធ្វើមេតាបូលីសដោយបង្កើតសកម្មភាពកម្ដៅនៅក្នុងរាងកាយ។ នេះមានន័យថាទឹកឃ្មុំបង្កើនចលនាឈាមរត់ដែលបង្កើនសីតុណ្ហភាពក្នុងរាងកាយ និងជួយដល់ការដុតជាតិខ្លាញ់។

៦. បំបាត់អាការៈក្អក ទឹកឃ្មុំគឺជាសារធាតុប្រឆាំងការរលាកធម្មជាតិ។ ដូចនេះហើយការញ៉ាំទឹកឃ្មុំមួយស្លាព្រាបាយលាយជាមួយទឹកក្ដៅឧណ្ហៗរាល់យប់យើងអាចបន្ថយការរលាកនៅបំពង់ក និងចៀសវាងអាការៈក្អកបាន។ លើសពីនេះទៅទៀត ទឹកឃ្មុំគឺជាសារធាតុប្រឆាំងបាក់តេរីដ៏ល្អមួយដែលជួយប្រឆាំងនឹងបាក់តេរីនៅនឹងបំពង់ក។

៧. ពន្យារភាពចាស់ វិធីធម្មជាតិដើម្បីពន្យារភាពចាស់គឺការទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយទឹកឃ្មុំសម្បូរដោយសារធាតុនេះ។ ការញ៉ាំទឹកឃ្មុំរាល់យប់មុនចូលគេងនឹងជួយកាត់បន្ថយភាពចាស់ពីខាងក្នុងមក៕