នាង Intiar Charoenpura ដែលជាអតីតតារាសម្តែងដ៏ល្បីឈ្មោះរបស់ថៃម្នាក់ ត្រូវបានអ្នកនយោបាយម្នាក់ដាក់ពាក្យបណ្តឹងទៅប៉ូលិស ប្រឆាំងនឹងអតីតតារាស្រីរូបនេះ ដែលនាងបានផ្តល់ជាថវិកាចំហទៅដល់បាតុកម្មប្រឆាំងរដ្ឋាភិបាល ថៃ ក៏ដូចជារៀបចំព្រឹត្តិការណ៍ប្រមាថកាតទានទៅលើព្រះមហាក្សត្រ។

ជាក់ស្តែង នាង Intiar Charoenpura បានប្រើសិទ្ធិក្នុងនាមជាអ្នកតវ៉ាប្រឆាំងម្នាក់នោះ ពេលនេះត្រូវបានគេចោទប្រកាន់ពីបទប្រមាថខ្សែរាជវង្ស ដែលពេលនេះនាងកំពុងតែប្រឈមខ្លាំងនឹងការជាប់ពន្ធនាគារ រហូតដល់ទៅ១៥ ឆ្នាំ បន្ទាប់ពីនាងបង្ហោះនៅលើបណ្តាញសង្គមតាមរយៈពាក្យពីរម៉ាត់ថា “ក្លាហានណាស់” ។

ចំពោះពាក្យពីរម៉ាត់នេះដែរ គឺជាពាក្យមួយដែលព្រះមហាក្សត្រថៃ ភូមិបុលយ៉ាដេត មានព្រះរាជបន្ទូល ដើម្បីធ្វើការកោតសរសើរនៅក្នុងព្រឹត្តិការណ៍រាជវង្ស ហើយការនិយាយពាក្យនេះឡើងវិញដែលតារាស្រីរូបនេះបានឡើងវិញគឺអាចជាន័យបញ្ចើចបញ្ចើរ គឺអាចចាត់ទុកថាជាការឌឺដង និងបង្ខូចកិត្តិយសរបស់ព្រះមហាក្សត្រ។ គួររំលឹកផងដែរថា នាង Intiar Charoenpura គឺជាតារាសម្តែងស្រីថៃមួយរូប ដែលបានសម្តែងរឿងខ្មោចនាងនាត ហើយនាងគឺជាតួអង្គនាងណាតផងដែរ។