បន្លែ គឺមានផ្ទុកសារធាតុចិញ្ចឹម ដែលមានដូចជាវីតាមីន ជាតិសរសៃ និងជាតិរ៉ែផងដែរ។ លោកអ្នកគ្រាន់តែបន្ថែមបន្លែ ពីរ ទៅបីប្រភេទចូលទៅក្នុងរបបអាហាររបស់អស់លោកអ្នក នោះអាចធ្វើឲ្យសុខភាពរបស់លោកអ្នកអាចប្រសើរឡើងវិញមួយកម្រិត។

ខាងក្រោមនេះគឺជាបន្លែដែល្អបំផុតចំនួន៦ប្រភេទ ដែលគួរតែទទួលទានឲ្យបានញឹកញាប់ និងរៀងរាល់ថ្ងៃ៖
១. ស្បៃខ្មៅ
ជាការពិតណាស់ លោកអ្នកគួរតែទទួលទានឲ្យបានញឹកញាប់ជាមួយនឹងបន្លែដែលមានពណ៌បៃតងជាពិសេសគឺស្បៃខ្មៅនេះតែម្ដង ព្រោះថាវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចកាត់បន្ថយនូវជំងឺរ៉ាំរ៉ៃមួយចំនួន។ វាក៏មានផ្ទុកនូវវីតាមីន A និងប៉ូតាស្យូមផងដែរ ហេតុនេះលោកអ្នកគួរសាកល្បងទទួលទានស្បៃខ្មៅដើម្បីបង្កើនសុខភាពឲ្យកាន់តែល្អ។

២. ការ៉ុត
ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថា ការ៉ុតគឺមានរសជាតិផ្អែមសាប ដែលវាជួយធ្វើឲ្យភ្នែកភ្លឺជាងមុនតាមរយៈពណ៌របស់វា។ ការ៉ុតមានផ្ទុកនូវវីតាមីនA ដល់ទៅ៤នៃបរិមាណរបបអាហារប្រចាំថ្ងៃ។

៣. ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ គឺជាផ្នែកមួយនៃសុខភាព។ បន្លែនេះមានផ្ទុក Sulforaphaneដែលអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានយ៉ាងមានប្រសិទ្ធភាព។ វាមានផ្ទុកវីតាមីន ប៉ូតាស្យូម និងកាល់ស្យូម ក៏ដូចជាអាស៊ីត ហ្វូលោកម៉ង់ហ្គាណែស ផងដែរ។

៤. ដំឡូងជ្វា
ដូចជាការ៉ុតដែរ ដំឡូងជ្វាក៏ផ្ទុកទៅដោយសារធាតុ Beta -carotene ដែលជាប្រភេទវីតាមីន A ជួយប្រឆាំងនឹងជំងឺមហារីក និងជួយដល់សុខភាពភ្នែក។ ដំឡូងជ្វាគឺល្អបំផុតសម្រាប់អ្នកទាំងឡាយណាដែលកើតជំងឺទឹកនោមផ្អែម។ អ្នកដែលមានជំងឺលើសជាតិស្ករដំបូងៗ គួរតែទទួលទានដំឡូងជ្វាឲ្យបានញឹកញាប់ដើម្បីបង្ការការកើតជំងឺទឹកនោមផ្អែម។

៥. ផ្សិត
ផ្សិត គឺជាបន្លែមួយប្រភេទដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសុខភាពបេះដូង និងការពារជម្ងឺមួយចំនួនផ្សេងទៀត។ លោកអ្នកអាចទទួលទានផ្សិតជំនួសសាច់បាន ព្រោះថាវាមានសារជាតិសរសៃ និងប្រូតេអ៊ីនផងដែរ។ ផ្សិតក៏មានវីតាមីន B និងវីតាមីន Dផងដែរ។

៦. ស្ពៃក្តោប
ស្ពៃក្តោបគឺជាបន្លែដ៏ល្អបំផុតមួយសម្រាប់សុខភាព ហើយប្រសិនជាលោកអ្នកទទួលទានវាកាន់តែញឹកញាប់នោះ លោកអ្នកក៏អាចកាត់បន្ថយបានពីបញ្ហាថ្លើមដែលមានជាតិពុលផងដែរ។ នៅក្នុងស្ពៃក្តោបក៏មាននូវវីតាមីន C វីតាមីនA និងវីតាមីនK ផងដែរ។