យើងដឹងហើយថាទឹកមានប្រយោជន៍ធំធឹងណាស់សម្រាប់យើងគ្រប់ៗគ្នា សូម្បីតែរុក្ខជាតិក៏មិនអាចខ្វះទឹកបានដែរ។ ជាធម្មតា យើងច្រើនតែចូលចិត្តផឹកទឹកត្រជាក់ តែយ៉ាងណាមិញការផឹកទឹកក្ដៅក៏ផ្ដល់អត្ថប្រយោជន៍មួយចំនួន ដែលសឹងតែមិននឹកស្មានដល់។

១. ជួយសម្រកទម្ងន់ ទឹកក្ដៅមានប្រសិទ្ធភាពខ្លាំងក្នុងការរំលាយអាហារ ដូច្នេះហើយអ្នកអាចស្រកទម្ងន់បានយ៉ាងពិតប្រាកដ ប្រសិនបើអ្នកតែងតែផឹកទឹកក្ដៅ។ អ្នកអាចលាយជាមួយក្រូចឆ្មារផឹកនៅពេកព្រឹកក៏បាន ដើម្បីឱ្យឃើញប្រសិទ្ធខ្ពស់ និងឆាប់រហ័ស។

២. ជួយក្នុងការដកដង្ហើម និងបំពង់ករ ប្រសិនបើអ្នកឈឺ ក្ដៅខ្លូន ក្អក និងឈឺបំពង់ករ អ្នកគួរតែផឹកទឹកក្ដៅឱ្យបានច្រើន ហើយការផឹកទឹកក្ដៅក៏អាចជៀសពីបញ្ហាផ្ដាសាយផងដែរ។

៣. ជួយការពារពីការចាស់មុនអាយុ ទឹកក្ដៅអាចជួយជួសជុលកោសិកាស្បែកដែលខូចខាត ដូច្នេះហើយវានឹងធ្វើឱ្យស្បែករបស់អ្នកមានភាពទន់រលោង និងមិនចាស់មុនអាយុឡើយ។

៤. ការពារការកើតមុនលើមុខ និងស្បែក នេះដោយសារតែទឹកក្ដៅជួយក្នុងការលាងសម្អាតគ្រឿងក្នុងនៃសារពាង្គកាយរបស់អ្នក និងកម្ចាត់នូវឫសនៃមេរោគមុន។

៥. ជួយក្នុងការពន្លូតសក់ និងកម្ចាត់អង្កែ ការផឹកទឹកក្ដៅជួយឱ្យឫសនៃសក់ក្បាលរបស់អ្នកមានភាពរស់រវើក ដើម្បីបង្កើនល្បឿននៃការដុះសក់ និងបង្ការស្បែកក្បាលកុំឱ្យស្ងួតពេក ដែលនាំឱ្យមានអង្កែ៕