កូនប្រុសច្បង Wayne Rooney ឈ្មោះ Kai Wayne បានចុះកុងត្រាជាមួយក្លឹបបិសាចក្រហម Manchester United កាលពីប៉ុន្មានថ្ងៃមុននៅវ័យ ១១ ឆ្នាំ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

Rooney ដែលជាអតីតម៉ាស៊ីនរកគ្រាប់បាល់ឱ្យ Manchester United បន្ទាប់ពីចូលរួមនៅឆ្នាំ ២០០៤ ជា​កីឡាករ​​យុវជនបានផុសរូបថតកូនប្រុស Kai កាន់ប៊ិកចុះកុងត្រានៅអតីតក្លឹបចាស់របស់ខ្លួនហើយ​រូបគេត្រៀម​បំបែកកំណត់ត្រាឪពុកទៀតផង។ Rooney ដែលបច្ចុប្បន្នជាកីឡាកបម្រើ-ប្រយុទ្ធនៅ ឱ្យក្លឹបក្តាន់កន្តឿ Derby County និងកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នផងដែរ។ កីឡាករវ័យ ៣៥ ឆ្នាំរូបនេះបាននិយាយ​នៅឯសន្និសិទសារព័ត៍មានថា៖ «ជាការពិតណាស់ខ្ញុំមានមោទនភាពនៅថ្ងៃនេះបន្ទាប់ពីបំពេញបំណងកូន។ ចូរកូន (Kai) ធ្វើដំណើរលើវិថីបាល់ទាត់នេះប្រកបដោយភាពស្វិតស្វាញនិងបន្តក្តីស្រមៃកូន។>>

រយៈពេល១៣ឆ្នាំនៅទ្រនំ Manchester United កីឡាករ Rooney ធ្លាប់បានរះខ្ពស់ត្រដែតជាប់ឈ្មោះ​ជា​ “តារា រកគ្រាប់បាល់” លើសមរភូមិវាលស្មៅបៃតងនៅពហុកីឡដ្ឋាន Old Traford ។ រូបគេក៏បានជួយរុញច្រានក្លឹប លើកពានប្រឺមីញ៉េលីគ ៥ ដង (២០០៦-២០០៧ ២០០៧-២០០៨ ២០០៨-២០០៩ ២០១០-២០១១ និងឆ្នាំ ២០១២-២០១៣) ។ FA Cup ១ (២០១៥-២០១៦)។ ពាន EFL Cup ដែលបច្ចុប្បន្ន Carabao Cup ៣​លើក (២០០៥-២០០៦ ២០០៩-២០១០ និង ​២០១៦-២០១៧)។ FA Community Shield ៤ លើក (២០០៧ ២០១០ ២០១១ និង ២០១៦)។ ធ្លាប់ភ្លក់រសជាតិពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA Champions Leagues ១ ដង (២០០៧-២០០៨)។ UEFA Europa League (២០១៦-២០១៧) និងពាន FIFA Club World Cup នៅឆ្នាំ ២០០៨៕