ដោយសារគ្មានលទ្ធភាពសងបំណុលគេក្លឹបមួយនៅទឹកដីអ៊ីតាលីបានលក់ពានរង្វាន់ដែលខ្លួនខំប្រកួតឈ្នះបានចំនួន ៨ ដោះដូរជាសាច់ប្រាក់យលទៅសងគេរួចមួយគ្រាសិន។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

វាបានកើតឡើងកាលពី៥ឆ្នាំមុនមកម្លេះពោលនៅឆ្នាំ ២០១៥ វិបត្តិហិរញ្ញវត្ថុក្នុងក្លឹប Parma ជម្រុញឱ្យក្លឹប​ដាក់​លក់​​ដេញថ្លៃពានរង្វាន់ ៨ ប្រភេទដែលខំលេង​បានដោយញើសឈាមរាប់ឆ្នាំដើម្បី​រ៉ៃថវិការយកទៅសងគេចៀស​វាងគេ​រឹបអូសក្លឹមទាំងមូល។ ក្លឹបបង្កើតបាន ១០៧ ឆ្នាំបានជំពាក់គេជិត ២៥០ លានដុល្លារ (ជាង២០០លាន​អឺរ៉ូ) ។ ហើយនៅឆ្នាំនោះដែរក្លឹបត្រូវបានតុលាការអ៊ីតាលីប្រកាសដាក់លក់តម្លៃ ១៤ លានផោន ឬជិត ២០ លាន​ដុល្លារតែរកអ្នកទិញមិនបានទើបសម្រេចប្រមូលពានក្នុងក្លឹបដាក់បញ្ជាំតែម្តង។ ក្រោយពីសងបំណុល​គេ​បាន​ខ្លះជោគវាសនារបស់ Parma រឹតតែដុតដាបដោយធ្លាក់ទៅកាន់លីគអ៊ីតាលីទី៤ Italia Series D។

ពានទាំង៨ដែលប្រកាសដេញថ្លែដាក់លក់រួមមាន៖ ពានរង្វាន់អ៊ីតាលីខាប់ Coppa Italia ឆ្នាំ ១៩៩២ ១៩៩៩ និងឆ្នាំ ២០០២។ ពាន Cup Winner’s Cup ឆ្នាំ ១៩៩៣។ ពានអឺរ៉ុបស៊ុបពើខាប់ឆ្នាំ ១៩៩៤។ ពាន UEFA Cups ឆ្នាំ ១៩៩៥ រួមនឹងឆ្នាំ ១៩៩៩ និងពានចុងក្រោយគេអ៊ីតាលីស៊ុបពើខាប់ នៅឆ្នាំ ១៩៩៩។ អ្នកគ្រប់គ្រងរបស់ Parma បាននិយាយថារាល់ការដេញថ្លៃទាំងអស់គួរតែត្រូវបានដាក់ជូននៅត្រឹមថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០១៥ប៉ុន្តែតាមបទបញ្ជារសហភាពសហព័ន្ធបាល់ទាត់អឺរ៉ុបហៅកាត់ថា UEFA អាចរារាំងការលក់​ណាមួយ​ខណៈ​ដែល​រង្វាន់ចម្លងនៃរង្វាន់ដើមដែលបានប្រគល់ជូនអ្នកឈ្នះនៃការប្រកួតប្រជែងត្រូវតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្លឹបដែលពាក់ព័ន្ធគ្រប់ពេលវេលាហើយមិនត្រូវចាកចេញពីប្រទេសរបស់ក្លិបដោយគ្មានការអនុញ្ញាតិពី Uefa ឡើយ។

យ៉ាងណាមិញអ៊ីតាលីទំនងជាត្រូវការបណ្តឹងឧទ្ធរណ៍ដើម្បីទទួលបានការអនុញ្ញាតិលក់ពានទាំងនោះចេញ៕