ផ្លែឈើមួយចំនូន អាចប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគ ដែលអាចបង្កឲ្យមានជំងឺផ្តាសាយនៅក្នុងរដូវរងារបាន។ សូមសាកល្បងជាមួយផ្លែឈើទាំង ៥ប្រភេទខាងក្រោម ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក ៖

ផ្លែប៉ោម៖ ផ្លែប៉ោម​ ជាប្រភពដ៏ល្អបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរបបអាហាររបស់   យើង។ ផ្លែប៉ោមមួយផ្លែមានប្រសិទ្ធិភាពប្រឆាំងអុកស៊ីតកម្មដល់ទៅ ១៥០០ មីលីក្រាម  ហើយវីតាមីននៅក្នុងផ្លែប៉ោម អាចជួយការពារ និងបង្ការជំងឺបេះដូង និងមហារីក។

 

ផ្លែល្ហុង៖ ២៥០% នៃ RDA នៃវីតាមីន C របស់ផ្លែល្ហុង អាចជួយលុបបំបាត់ភាពត្រជាក់នៅក្នុងខ្លួនរបស់អ្នកបាន។ Beta-carotene និងវីតាមីន C & E នៅក្នុងផ្លែល្ហុងកាត់បន្ថយការរលាក ដែលអាចបង្កផលប៉ះពាល់នៃជំងឺហឺត។

cranberry៖ Cranberries មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងផ្លែឈើដទៃទៀត។ Cranberries អាចជា probiotic ធម្មជាតិ ដែលអាចបង្កើនចំនួនបាក់តេរីល្អនៅក្នុងពោះវៀន និងការពារពីជំងឺ foodborne ។

ក្រូចថ្លុង៖ វីតាមីន C នៅក្នុងក្រូចថ្លុងមានផ្ទុក អាចកាត់បន្ថយកូឡេស្តេរ៉ុល ព្រមទាំងជាប្រភពនៃសារធាតុ lycopene ប្រឆាំងនឹងរោគមហារីក។

ចេក៖ ចេក ជាប្រភពអាហារកំពូលនៃវីតាមីន B6 ដែលជួយកាត់បន្ថយការអស់កម្លាំង, ធ្លាក់ទឹកចិត្ត, ភាពតានតឹង និងគេងមិនលក់។ ចេក គឺមានម៉ាញ៉េស្យូមខ្ពស់ដែលរក្សាឆ្អឹងរឹងមាំ និងប៉ូតាស្យូមដែលអាចជួយការពារជំងឺបេះដូង និងសម្ពាធឈាមខ្ពស់៕