(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា បានទទួលការដំឡើងចំណាត់ថ្នាក់ Stand-Alone-Credit Profile (SACP) ពីកម្រិត bb- ទៅកម្រិត bb ពីភ្នាក់ងារវាយតម្លៃអន្តរជាតិ Standard & Poor’s (S&P) Global Ratings។

បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ការដំឡើងចំណាត់ថ្នាក់ (SACP) ពីកម្រិត bb- ទៅកម្រិត bb ដល់ធនាគារ អេស៊ីលីដា ដោយមូលហេតុចម្បងៗ ដូចជា៖ ធនាគាររក្សាបាននូវទ្រព្យសកម្មចម្រុះ ការគ្រប់គ្រងដោយការប្រុងប្រយ័ត្ន គិតគូរនូវរាល់ហានិភ័យពាក់ព័ន្ធ
ជាមូលដ្ឋានសម្រាប់ការលូតលាស់ និងមានមូលធនភាវូបនីយកម្មរឹងមាំ។

បណ្ឌិត អ៊ុន ចាន់នី បានបន្ថែមទៀតថា កត្តាទាំងអស់នេះ ឆ្លុះបញ្ចាំងអំពីភាពរឹងមាំ នៃបណ្តាញធុរកិច្ចរបស់ធនាគារ អេស៊ីលីដា ដោយរក្សាបាននូវចំណូលប្រកប ដោយចីរភាព ដោយមិនមានផលប៉ះពាល់។

ទស្សនវិស័យស្ថិរភាពដែលបង្ហាញ នៅក្នុងចំណាត់ថ្នាក់នេះ ឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃហិរញ្ញវត្ថុជាមួយនឹងទ្រនាប់ ដើមទុនគ្រប់គ្រាន់ ដើម្បីស្ថិរភាពនៃដំណើរការ អាជីវកម្ម​៕