សារព័ត៍មានអង់គ្លេសរាយការណ៍ថាក្លឹប West Brom ត្រៀមបណ្តេញគ្រូបង្វឹកលោក Slaven Billic ទោះបី​ទើបប្រកួតស្មើជាមួយមេឃខៀវ Manchester City នៅលទ្ធផល ១-១ កាលពីព្រឹកមិញក៏ដោយ​ក៏​ក្រុម​ចាប​មាស​​មួយនេះនៅចំណុចគ្រោះថ្នាក់ដដែល ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

West Brom គឺជាក្រុមឈរនៅលេខ២បើរាប់ពីក្រោមឡើងវិញមាន ៧ ពិន្ទុប៉ុណ្ណោះឆ្លងកាត់ ១៣ ប្រកួត។ ក្លឹបដែលបង្កើតបាន ១៤២ ឆ្នាំនេះស្ថិតក្នុងតំបន់កាត់ចោល ឬមួយធ្លាក់ទៅលេងនៅក្របខ័ណ្ឌទី ២ Championship ស្វ័យប្រវត្តិ។ ក្នុងចំណោម១៣ប្រកួតនេះ West Brom នៅលេខ២ក្នុង Championship រដូវកាល ២០១៩/២០ មានឱកាសឡើងមកប្រឺមីញ៉េលីកប្រកួតឈ្នះ ១ ចាញ់ ៨និង ប្រកួត ៤ លើក។

ទាំងកាសែត BBC, Guardian និងកាសែត The Times សុទ្ធតែអះអាងថា គ្រូបង្វឹកដើមកំណើតក្រូអាស៊ី Billic វ័យ ៥២ឆ្នាំ​និយាយ​បាន ៤ ភាសាក្រូអាស៊ី អាល្លឺម៉ង់ អ៊ីតាលី និងអង់គ្លេសដែលត្រូវបាន West Brom ឱ្យកៅអីគ្រូបង្វឹកអង្គុយនៅ​ខែមិថុនា ២០១៩ ត្រៀមរៀបចំបង្វេចខោអាវចេញពីពហុកីឡដ្ឋាន The Hawthorn ឆាប់ៗនេះ។ បើដូច្នេះមែន Billic នឹងក្លាយជាគ្រូបង្វឹកដំបូងគេត្រូវខ្ទាត​ចេញពីក្រប​ខ័ណ្ឌប្រឺមីញ៉េលីក​ជាមិន​ខាន​​​នៅរដូវកាល ២០២០/២១ នេះ៕