គេធ្លាប់តែបានឃើញ និងដឹងថាមានតែមនុស្សប្រុសទេដែលអាចមានពុកមាត់វែងៗ បាន។ ក៏ប៉ុន្តែចំលែកអ្វីតែស្រ្តីទាំងប៉ុន្មាននេះ ពួកនាងក៏មានពុកមាត់វែងៗដូចទៅនឹងមនុស្សប្រុសដែរ។ តោះទៅដឹង និងស្គាល់ស្រ្តីទាំងនោះទាំងអស់គ្នា!

១. Annie Jones Elliot
នាងគឺជាស្ដ្រីជនជាតិអាមេរិកម្នាក់ ដែលមានពុកចង្ការវែងបំផុត។ នាងបានកើតនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៨៦៥ នៅរដ្ឋ Virginia ក្នុងសហរដ្ឋអាមេរិក, ហើយនាងបានស្លាប់ទៅវិញនៅក្នុងថ្ងៃទី ២២ ខែតុលា ឆ្នាំ១៩០២ ក្នុងក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

២. Julia Pastrana
នាងគឺជាអ្នកសំដែងនិងជាអ្នកចំរៀងក្នុងអំឡុងសតវត្សរ៍ទី ១៩ ដែលមានជំងឺរលាកទងសួត។ Pastrana ជាស្ត្រីជនជាតិដើមមកពីម៉ិកស៊ិកកើតនៅឆ្នាំ ១៨៣៤ នាងកើតនៅកន្លែងមួយនៅរដ្ឋ Sinaloa ។ នាងកើតមកមានជម្ងឺហ្សែន, hypertrichosis terminalis; មុខនិងដងខ្លួនរបស់នាងត្រូវបានគ្របដោយសក់ខ្មៅត្រង់។
នាងបានកើតនៅខែ សីហា ឆ្នាំ១៨៣៤, ក្រុងស៊ីណាណូ ប្រទេស ម៉ិកស៊ិក នាងបានស្លាប់ទៅវិញ ថ្ងៃទី ២៥ ខែមីនាឆ្នាំ ១៨៦០ ទីក្រុងមូស្គូប្រទេសរុស្ស៊ី។ នាងមានកម្ពស់ត្រឹម ១,៣៥ ម៉ែត្រប៉ុណ្ណោះ។

៣. Clémentine Delait
នាងគឺជាស្រ្តីដែលមានពុកចង្ការវែងម្នាក់ក្នុងប្រទេសបារាំង ហើយនាងក៏ជាអ្នកដែលថែទាំហាងកាហ្វេមួយកន្លែងផងដែរ ។ នាងត្រូវបានពិពណ៌នាដោយមនុស្សនៅសម័យបុរាណថាជា“ ស្ត្រីមានពុកចង្ការដែលមានភាពទាក់ទាញនិងល្បីល្បាញបំផុតនៅប្រទេសបារាំង” និង “ គំរូដ៏ល្អឥតខ្ចោះរបស់ស្ត្រីដែលមានពុកចង្ការ” ។ នាងបានកើតនៅ ថ្ងៃទី ៥ ខែមីនាឆ្នាំ ១៨៦៥ សង្កាត់មួយ ក្នុងប្រទេសបារាំង។ ហើយនាងក៏បានស្លាប់ទៅវិញ នៅថ្ងៃទី ១៩ ខែមេសាឆ្នាំ ១៩៣៩ ក្នុងរដ្ឋÉpinalប្រទេសបារាំង។

៤. Josephine Clofullia
នាងគឺជាស្ត្រីម្នាក់ដែលមានពុកចង្ការ។ នាងមានដើមកំណើតនៅប្រទេសស្វីស, អ្នកដំណើរដ៏ល្បីល្បាញម្នាក់ដែលបានទៅទស្សនានៅ “សារមន្ទីរអាមេរិក” ក៏បានផ្តិតយករូបនាងដើម្បីទុកបង្ហាញដល់ពិភពលោកផងដែរ។ នាងបានកើតនៅឆ្នាំ ១៨២៩ ក្នុងប្រទេស ស្វីស ហើយបានស្លាប់ទៅវិញនៅក្នុងឆ្នាំ ១៨៧៥។