ចាប់តាំងពីបង្ហាញខ្លួនឱ្យក្លឹបយក្សអ៊ីតាលី Juventus មកឥឡូវនេះតារាឆ្នើមក្នុងពិភពបាល់ទាត់ គ្រីស្ទានណូ រ៉ូណាល់ដូបានបង្ហាញខ្លួនលើសមរភូមិវាលស្មៅបៃតង ១០០ ប្រកួត និងរកបាន ៩៨ គ្រាប់ហើយ ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

៩៨ គ្រាប់របស់រ៉ូណាល់ដូក្នុងនោះគិតគ្រាប់បាល់ស៊ុតដោយជើងខ្លួនឯងផ្ទាល់ ៧៩ គ្រាប់ និង បញ្ជូនឱ្យគេស៊ុត ១៧ គ្រាប់ផ្សេងទៀត ។ រ៉ូណាល់ដូបង្ហាញខ្លួនលើកទី ១០០ ប្រកួតប៉ះជាមួយក្រុមបិសាចចម្លែក Genoa ដោយ ស៊ុតបាល់ប៉េណាល់ទី​២គ្រាប់តែឯងនៅនាទី ៧៨ និងនាទី ៨៩ ។ ខណៈ១គ្រាប់ដំបូងរកដោយ Dybala នៅនាទី ៥៧។ ហើយចប់ការប្រកួតហ៊ុចលទ្ធផលឈ្នះ ១-៣ ឱ្យក្រុម Juventus នៅក្រៅដីយ៉ាងរំភើយធ្វើឱ្យសេះបង្កប់ឈរ នៅលេខ៤ តារាងអ៊ីតាលីស៊េរី Aរដូវកាលនេះកំពុងប្រជែងតំណែងលេខ៣ជាមួយ Napoli ។

ម្ចាស់ពានបាល់មាស Ballon d’Or ៥ សម័យរ៉ូណាល់ដូត្បិតមានវ័យ ៣៥ ឆ្នាំតែនៅតែខ្លាំងហើយសម្រុកទៅមុខ ឥតឈប់ ដើម្បីជាប់ ឈ្មោះជា “កីឡាករល្អបំផុតលើផែនដី” ៕