អ្នកនិយមលេងបណ្តាញសង្គមដូចជាហ្វេសប៊ុកប្រាកដជាបានឃើញវីឌីអូ Akrobeto អានព័ត៍មាន​កីឡា​បាល់​ទាត់​​​ដោយនិយាយឈ្មោះក្រុមនីមួយៗមិនច្បាស់ធ្វើឱ្យផ្ទុះសំណើចពេញស្ទីឌយ៉ូ។

នៅពីក្រោយភាពកំប្លុកកំប្លែងរបស់ជនជាតិហ្កាណាវ័យ ៥៨ ឆ្នាំម្នាក់នេះបានបង្កប់រឿងឈឺចាប់ និងឆ្លង​កាត់​ជីវិតតោកយ៉ាកវេទនាដែលគ្រប់គ្នាដឹងហើយអួលដើមករមិនខាន។ មានឈ្មោះពេញ Akwasi Boadi កើតនៅ​ថ្ងៃទី ១៨ វិច្ឆិកា ១៩៦២នៅភាគខាងកើតប្រទេសហ្កាណាដោយភាគច្រើនគេស្គាល់តែឈ្មោះ Akrebeto ប៉ុណ្ណោះ ។ បច្ចុប្បន្នគាត់គឺជាតារាកប្លែង សម្តែង និងជាពិធីករប៉ិស្តិ៍ទូរទស្សន៍ ។ ​

រឿងដែលគាត់បានសម្តែងជាង ១០០ ប្រភេទ​ឱ្យផលិតកម្មឯកជន Kumawood ហើយគាត់ល្បីឱ្យសារ​មាន​ច្រមុះ​ធំប្លែកពីគេ។ Akrebeto ជាកូនពៅ​ក្នុងចំណោមបងប្អូន ១១ នាក់តែជាអកុសលបងៗទាំង ១០ នាក់របស់​គាត់​បានស្លាប់បាត់បង់ជីវិតទាំងអស់។

ព្រោះជីភាពក្រីក្រពេកធ្វើឱ្យ Akrebeto មិនបានចូលសាលារៀនដូចជាក្មេងៗដទៃទេពេលនៅកុមារភាព។ Akrebeto រៀបការជាមួយនាង Georgina Johnson ដោយមានកូនៗ៣នាក់ជាទ្រព្យជីវិត៕