ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិដូណាល់ ត្រាំបានធ្វើរឿងមួយគួរឱ្យចង់សើចបំផុតមុនពេលលោកឈានជើងប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ ២០១៦។
នៅឆ្នាំ ២០១៥ដូណាល់ ត្រាំបានពឹងពាក់មេធាវីលោក Michael Cohen ឱ្យគំរាមចាត់វិធានការតាមផ្លូវច្បាប់បើសិនសកលវិទ្យាល័យ Fordham University និងសាលាយោធា The New York Military Academy ហ៊ានបញ្ចេញកំណត់ហេតុការសិក្សារបស់លោកជាសាធារណៈ។ ស្ថាប័នអប់រំទាំងពីរសុទ្ធសឹងជាកន្លែងយុវជនដូណាល់ ត្រាំធ្លាប់រៀនសូត្រនៅទីនោះ។ ពោលនៅវ័យជំទង់ ១៣ ឆ្នាំដូណាល់ ត្រាំបានរៀននៅសាលាយោធា The New York Military Academy ហើយនៅអាយុ ១៨ឆ្នាំរូបគេចូលថ្នាក់មហាវិទ្យាល័យនៅ Fordham University។
ពីរឆ្នាំក្រោយមកទើបប្តូរទៅរៀននៅសកលវិទ្យាល័យ Wharton School of the University of Pennsylvania ដោយបញ្ចប់ថ្នាក់បរិញ្ញាប័ត្រដំបូងនៅអាយុ ២២ឆ្នាំជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច។ មានរឿងងើង ឆ្ងល់មួយត្រង់ថាត្រាំបានបញ្ចប់ថ្នាក់មហាវិទ្យាល័យដំបូងនៅ Wharton តែរូបគេមិនដែលទទួលបានចំណាត់ថ្នាក់ក្នុងតារាង៕