អតីតអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather ប្រកាសឡើងរេញនៅខែកុម្ភៈឆ្នាំក្រោយប៉ះជាមួយអ្នកប្រដាល់មិនសូវមានបទពិសោធន៍ Logan Paul ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

ការប្រកួតស្ថិតក្នុងប្រភេទ “Super exhibition” ឬ “ការប្រកួតកម្តៅសាច់ដុំឈុតពិសេស” នឹងត្រូវធ្វើឡើងថ្ងៃទី ២០ កុម្ភៈ ២០២១។ នេះបើយោងតាមផុសក្នុងបណ្តាញអ៊ីនស្តាក្រាមរបស់បុរសមុខលុយ Floyd។ ភ្លាមៗនេះមិនទាន់មានព័ត៍មានណាប្រកាសពីតម្លៃខ្លួនរបស់កីឡាករទាំងពីរទេ ។ ហើយចំពោះអ្នកចង់ទស្សនាផ្ទាល់អាចចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីអតិថិជន ១ លាននាក់ទៅក្នុងតម្លៃ ២៤ ដុល្លារ ឬតម្លៃកាន់តែខ្ពស់បើកៀកថ្ងៃប្រកួត ៦៩ ដុល្លារនៅថ្ងៃទី ១១ កុម្ភៈ។

វាដូចជារឿងកប្លែងក្នុងការប្រកួតមួយនេះពោលបើនិយាយពី Floyd គឺជាអ្នកប្រដាល់ពេញដោយបទពិសោធន៍ហូរហៀ។ កីឡាករប្រដាល់អាមេរិកវ័យ៤៣ ឆ្នាំមិនដែលភ្លក់រសជាតិចាញ់ម្តងណាឡើយក្នុងចំណោមការប្រកួត ៥០ លើក។ ប្រកួតចុងក្រោយរបស់គេប៉ះជាមួយអ្នកពិឃាតក្នុងទ្រុង Conor នៅឆ្នាំ ២០១៧ ហ៊ុចលទ្ធផលឈ្នះទី ៥០ និងវិចលុយ ២៧៥ លានដុល្លារទៀតផង។ និយាយពីដៃគូរគេវិញ Logan Paulវ័យ ២៥ឆ្នាំធ្លាប់ឡើងសង្វៀនប្រកួតបាន ១ ដងប៉ុណ្ណោះដោយប៉ះជាមួយអ្នក YouTuber ដូចគ្នា KSI នៅឆ្នាំចុងឆ្នាំ ២០១៩ ដោយលទ្ធផលចាញ់ទាំងមិនអស់ចិត្ត៕