និយាយរួមវាជារឿងយូរយាណាស់មកហើយតែមកពីវាហួសហេតុពេកទើបសារព័ត៍មាន KBN សម្រេចចេញផ្សាយដោយផ្អែកលើភស្តុតាងពិតឥតកាឡៃ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

កូរ៉េខាងជើង និងប្រទេសស៊ុយអែតបានរឹតចំណងការទូតនៅឆ្នាំ ១៩៧៣មកម្លេះ។ ពោលនៅពេលនោះប្រទេសកុំមុយន្នីសនៅអាស៊ីខាងកើតគ្រប់គ្រងដោយគីម អ៊ីលស៊ុងត្រូវជាជីតារបស់គីម ជុងអ៊ុនបច្ចុប្បន្ន។ សម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរអាចនិយាយថា ស្និទស្នាលគួរសមដែរក្រោយស៊ុយអែតដែនដីអឺរ៉ុបបានលូកដៃក្នុងសង្រ្គាមឧបទ្វីបកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ក្រោមរូបភាពមនុស្សធម៌ផ្នែកសង្រ្គោះបន្ទាន់ និងបានចូលរួមក្នុងកិច្ចពិភាក្សាគណៈកម្មាធិការត្រួតពិនិត្យអព្យាក្រិតហៅកាត់ NNSC ដែលជាយុទ្ធនាការឈានទៅរកបទឈប់បាញ់ដោយបញ្ចប់វិវាទឈ្លោះគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងរយៈពេល ៣ ឆ្នាំ។

នៅទសវត្សរ៍ ១៩៧០ស៊ុយអែតបានចាត់ទុកកូរ៉េខាងត្បូងជាទីផ្សារអាចរកកំរៃបានច្រើនដោយក្រុមហ៊ុនស៊ុយអែតដូចជា Volvo, ASEA, Kockums, Atlas Copco និង Alfa Laval សុទ្ធតែចង់នាំទំនិញទៅកាន់កូរ៉េខាងជើងនិងថែមទាំងបានប្រារព្ធធ្វើការតាំងពិព័ណ៏ឧស្សាហកម្មក្នុងក្រុងព្យុងយ៉ាងទៀតផង។ ឆ្នាំ ១៩៧៤កូរ៉េខាងជើងបាននាំចូលទំនិញច្រើនមុខរួមមានការទិញរថយន្ត ១.០០០គ្រឿងពីក្រុមហ៊ុន Volvo ដែលមិនព្រមបង់លុយឱ្យហើយជិះឡានធ្វើរំភើយទៀតធ្វើឱ្យប្រមុខការទូតសូវៀតបានហៅកូរ៉េខាងជើងថាជា “ចោរលួចឡានទ្រង់ទ្រាយធំក្នុងប្រវត្តិសាស្ត្រ”។ ចាប់តាំងពីពេលនោះមកកូរ៉េខាងជើងបានជំពាក់ស៊ុយអែត ២៣៤ លានអឺរ៉ូ ឬជិត៣០០ លានដុល្លារដែលស៊ុយអែតរៀងស្រងាកចិត្តមិនតិចឡើយព្រោះដៃគូររកស៊ីបែរជាក្បត់ទាំងថ្ងៃ៕