ខេត្តព្រះសីហនុ ៖ កំលោះសង្ហា២នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្រុម១៥ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ជា ច័ន្ទរស្មី ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅអគាបុគ្គលិក ក្រុម៤ សង្កាត់៤ ក្រុងព្រះសីហនុ និងមានស្រុកកំណើតនៅភូមិចំការតាម៉ៅ ឃុំស្រែថ្នី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។និងម្នាក់ទៀត មានឈ្មោះ អ៊ី ភី ឆ្នាំកំណើត១៩៨៧ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅអគាបុគ្គលិក ក្រុម១២ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ និងមានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ដកហូតម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន០៨ ថ្នាំWY១៥៦គ្រាប់ និងហ្មត់១កញ្ចប់ , ទូរស័ព្ទដៃ០៣ គ្រឿង , ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១ , សម្ភារសម្រាប់ប្រើប្រាស់មួយចំនួន និង ម៉ូតូ១គ្រឿង។ ជនសង្ស័យត្រូវសមត្ថកិច្ចនាំមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕