រាជធានីភ្នំពេញ ៖ យោងតាមគណនីហ្វេសប៊ុកលោក Seng Dara 333 ដែលបានបង្ហោះនៅមុននេះបន្តិច មានខ្លឹមសារថា « បងថ្លៃស្រីជីដូនមួយត្រូវឡានបុកស្លាប់នៅស្រុកតាំងគោក កំពង់ធំ ម្សិលម៉្ងៃមួយ ទី1ធ្នូ…។ គាត់នៅផ្ទះជិតខ្ញុំឯភូមិជំនីក ស្រុកព្រៃកប្បាស តាកែវ ។ ឥឡូវមកដោះស្រាយនៅសាលាស្រុក និងប៉ុស្តិ៍នគរបាល ។ ឡានបុកម៉ាក Land Rover ទំនើប ឯម៉ូតូម៉ាកZoomerX…។

ឡានត្រូវបានឃាត់ទុក ដោយសមត្ថកិច្ចភ្លាមផងដែរ តែជនបង្កមិនត្រូវបានឃាត់ខ្លួនឡើយ។ ថ្ងៃទី4ធ្នូនេះ ពេលមកដល់អធិការនគរបាលស្រុក ស្រាប់តែបាត់ស្លាកលេខឡាន មិនដឹងអ្នកណាដោះទុកបាត់? ឥឡូវបុសជាប្តីនិងកូនៗទាំង៣ ប្តឹងទាមទារសំណង$12000 ដើម្បីយកទៅធ្វើបុណ្យ និងដោះដ្រាយជីវភាពទៅថ្ងៃក្រោយ ប៉ុន្តែឮដំបូងៗថា ខាងអ្នកបង្កអោយតែ$4000 ប៉ុណ្ណោះ ហើយបើមិនយកអាចអត់. ណាមួយអាចត្រូវត្រីចង្វា ត្រីឆ្តោបិចទៀត…។ យ៉ាងណាចាំមើលភាគីតំណាងជនបង្កចូលខ្លួនមកចរចាសិន តែប្រហែលតឹងតែងណាស់ ហ៊ឺ…»។ ជុំវិញនឹងករណីនេះ «KBN» រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕