ត្រកូល Galaxy S21 នឹងចេញផ្លូវការនៅខែមករាឆ្នាំក្រោយនេះ។ ផ្អែកតាមព័ត៍មានបែកធ្លាយជាច្រើនអះអាងថា S21 នឹងមកជាមួយប៊ិកឆ្លាតវៃដែលក្រុមហ៊ុន Samsung ញ៉ាត់ក្នុងត្រកូល Note ។

មិនខុសពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទេក្រុមហ៊ុនខ្នាតយក្សរបស់កូរ៉េខាងត្បូងមួយនេះកំពុងយាយីដោយវិបត្តិកូវីត១៩ពោលការលក់ស្មាតហ្វូនស៊េរីថ្មីមិនកាក់កបសោះធ្លាក់រហូតដល់លេចឮព័ត៍មានថា Galaxy Note នៅឆ្នាំក្រោយអាចបាត់ស្រមោលក្នុងពិភពគុណទៀតផង ។

ហើយ Galaxy S21 អាចត្រៀមស្នងតំណែង Galaxy Note ក៏ថាបាន។ តាមប្រភពបឋម GSMArena លក្ខណៈពិសេសរបស់ S21 មានបន្ទះឈីបជំនាន់ថ្មីរបស់ក្រុមហ៊ុនអាមេរិក Qualcomm គឺ Snapdragon 888 និងមាន Ram 8GB។ បើមើលតាមរូបបែកធ្លាយខាងក្រោម S21 មានកំណែប្រែលើកាមេរ៉ាប្លែកពីស៊េរីមុនៗ៕