សារព័ត៍មានក្នុងស្រុក NHK ផ្សាយនៅថ្ងៃ៣ធ្នូនេះថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណាលុបបំបាត់ការលក់​ឬផលិតរថយន្តចាក់សាំងនៅត្រឹមពាក់កណ្តាលទសវត្សរ៍ ២០៣០ ដោយជំនួសមកវិញនូវរថយន្ត hybrid ឬអគ្គិសនី។

ការប្រកាសនេះត្រូវធ្វើឡើងតាមនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga កាលពីខែតុលាដោយលើកឡើងថា ជប៉ុនចាំបាច់ត្រូវតែកាត់បន្ថយចំហេះកាបោននៅកម្រិតសូន្យនៅឆ្នាំ ២០៥០ហើយនិងធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសទី ២ ក្នុងប្លុកប្រទេស G7ដែលបានកំណត់ពេលវេលាសម្រាប់ការបញ្ឈប់យានយន្តប្រើសាំងក្នុងរយៈពេលតែជាង ២ សប្តាហ៍ទៀតនៅក្នុងកិច្ចប្រជុំកំពូល G7 ដែលមានរបៀវារៈផ្តោតលើ <<បម្រែបម្រួលអាកាសធាតុ>>។

កិច្ចប្រជុំ G7 មានជប៉ុន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី សហរដ្ឋអាមេរិករួមទាំងអ្នកតំណាងរបស់ សហភាពអឺរ៉ុបចូលរួមអង្កេតនិងស្រង់ទិន្នន័យក្នុងអង្កប្រជុំត្រូវធ្វើឡើងកាលពីថ្ងៃទី ១០-១២ មិថុនាមកម្លេះតែដោយសារកូវីតរំខានទើបលុបចោលហើយប្រទេសជាម្ចាស់ផ្ទះនៅឆ្នាំ ២០២០នេះសហរដ្ឋអាមេរិកមានលោកដូណាល់ត្រាំសន្យានឹងដំណើរវិញបន្ទាប់ពីលទ្ធផលបោះឆ្នោត២០២០រួច។ក្រសួងឧហ្សាហកម្មជប៉ុនក៏នឹងកំពុងពិចារណាផងដែរដោយទាមទារឱ្យរថយន្តថ្មីទាំងអស់ជារថយន្តអគ្គិសនីរួមបញ្ជូលទាំងរថយន្ត hybrid ។ ក្រសួងបន្ថែមថានឹងបញ្ចប់គោលដៅជាផ្លូវការបន្ទាប់ពីការជជែកដេញដោលគ្នារវាងក្រុមអ្នកជំនាញឱ្យបានមុនដំណាច់ឆ្នាំនេះ។ ក្រុមហ៊ុន Boston Consulting Group អះអាងដូច្នេះថា នៅប្រទេសជប៉ុនភាគហ៊ុននៃរថយន្តអគ្គិសនីនឹងរំពឹងកើនដល់ ៥៥%នៅឆ្នាំ ២០៣០។

នៅអង់គ្លេសក៏ត្រៀមផែនការហាមប្រាមលក់រថយន្តប្រើសាំង និងម៉ាស៊ូតពីឆ្នាំ ២០៣០ ដោយដាក់ចេញនូវកាលបរិច្ឆេទជាដំណាក់កាលរយៈពេល ៥ ឆ្នាំដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ហៅថា“ បដិវត្តបៃតង” ។ ហើយចិន និងកូរ៉េខាងត្បូងក៏មើលឃើញចក្ខុវិស័យស្រដៀងគ្នានេះដែរដើម្បីយកចិត្តទុកដាក់លើការបម្រែបម្រួលអាកាសធាតុឈានដល់ការឡើងកម្តៅផែនដី៕