ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរយានយន្ត ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ផងដែរថា៖ សូមបងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាអនាម័យ គម្លាតសុវត្ថិភាព និងពាក់ម៉ាសតាមការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕