រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ក្នុងនោះ ទារកម្នាក់ ទើបអាយុ៧ខែ មានអាសយដ្ឋាននៅច្បារអំពៅ។

ជាមួយគ្នានេះ នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ផងដែរ។សូមបញ្ជាក់ថា ការតេស្តអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីថ្ងៃ២៩-៣០វិច្ឆិកា សរុបមានចំនួន៤ ៨៦៩នាក់ មានវិជ្ជមាន១៧នាក់ និង៤ ៨៥២នាក់ អវិជ្ជមាន៕

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖


សូមទស្សនាវីដេអូ ដូចខាងក្រោម៖