ភ្នំពេញ៖ យោងតាមការបង្ហោះរបស់ លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានសរសេររៀបរាប់ឲ្យដឹងថា៖«ចាប់ពីថ្ងៃនេះតទៅនគរបាលចរាចរណ៍នឹងចេញលិខិតអញ្ជើញបងប្អូនដល់ផ្ទះដើម្បីឲ្យមកបង់ប្រាក់ពិន័យនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវចំពោះបងប្អូនទាំងឡាយណាដែលឈប់លើគំនូសថ្មើរជើង ឬល្មើសភ្លើងសញ្ញា។

ហេតុដូចនេះសូមកុំឈប់លើគំនូសថ្មើរជើង និងកុំល្មើសស្លាកសញ្ញា ឬភ្លើងសញ្ញាចរាចរណ៍ផ្តេសផ្តាស។ អរគុណ» ៕