ខេត្តព្រៃវែង ៖ ចៅអធិការវត្តខ្សុំជើង ព្រះនាម ជូន សាម៉េត ស្ថិតនៅភូមិខ្សុំ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានរងការចោទប្រកាន់ថា បានចាប់រំលោភសង្ឃនេនៗជាច្រើនអង្គ តាមរន្ធគូទជាថ្នូរនឹងឱ្យបច្ច័យបន្តិចបន្តួច ដើម្បីលាក់បាំងរឿងអាស្រូវនេះ និងឲ្យស្បថឱ្យងាប់ទាំងពូជ បើហ៊ានប្រាប់គេឯង។

សាមណេរ ព្រះនាម បូ វណ្ណី ដែលធ្លាប់គង់នៅវត្តខ្សុំជើង មានថេរដីកាថា ចៅអធិការវត្តខ្សុំជើង ព្រះនាម ជូន សាម៉េត ពិតជាបានបង្ខំព្រះអង្គ ឱ្យរួមភេទជាមួយខ្លួនមែន គឺនៅយប់ៗ គឺចន្លោះម៉ោង៨ទៅម៉ោង៩យប់ ដោយការរួមភេទនោះ គឺញឹកញាប់ណាស់ ឡើងរាប់ភ្លេច ពោលគឺរយៈពេលជាង៣ឆ្នាំឯណោះ។ គ្រូចៅអធិការូបនេះ មិនត្រឹមតែចាប់ព្រះអង្គទេ សូម្បីតែសង្ឃផ្សេងទៀត ក៏ត្រូវចៅអធិការចាប់រំលោភដែរ ធ្វើឲ្យនេនៗទ្រាំលែងបាន រត់ចេញពីវត្តទៅនៅផ្ទះ និងខ្លះទៀតទៅនៅវត្តផ្សេង។

ជុំវិញនឹងករណីនេះ លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកងថា ករណីនេះគឺប្ដឹងទៅប្ដឹងមក លោកបានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវហើយ៕

ជុំវិញនឹងការចោទប្រកាន់នេះ «KBN» មិនទាន់សុំការបកស្រាយពីព្រះគូ្រចៅអធិការ ព្រះនាម ជូន សាម៉េត បាននៅឡើយ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។