រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០​២០ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការរបស់ខ្លួនថា ក្រសួង​បានរក​ឃើញ អ្នកឆ្លងកូវីដ-១៩ថ្មី បន្ថែមទៀត ​ជាប់ពាក់ព័ន្ធ​នឹងព្រឹត្រិការណ៍ «សហគមន៍២៨វិច្ឆិកា» ធ្វើឲ្យចំនួនអ្នកឆ្លង ក្នុងព្រឹត្តិការណ៍នេះ កើន​ដល់១៤នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅទូទាំងប្រទេស កើនដល់៣២៣ ក្នុងនោះជាសះសើ្បយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ចំនួន២២នាក់។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង​១០​ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ថា ក្នុងចំណោមបណ្ដាប្រទេសទាំង១០ នៅក្នុង​តំបន់​អាស៊ាន គឺឥណ្ឌានេស៊ី ជាប្រទេសមានអ្នកឆ្លង និងស្លាប់ច្រើនជាងគេ នៅក្នុងតំបន់នេះ។ ឥណ្ឌូនេស៊ី មានអ្នកឆ្លង ៥៣៤ ២៦៦នាក់ ស្លាប់១៦ ៨១៥នាក់ និងជាសះស្បើយ ៤៤៥ ៧៩៣នាក់។

សូមអានតារាងប្រទេសមានអ្នកឆ្លងកូវីដ១៩ ក្នុងតំបន់អាស៊ាន ដូចខាងក្រោម៖

សូមអានខ្លឹមសារ នៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​កម្ពុជា ទាំងស្រុង ដូចខាងក្រោម៖