ខេត្តកំពង់ឆ្នាំង ៖ បុរសជាអ្នកបើកបររថយន្តធុនធំម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចរបស់អធិការនគរបាលក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ធ្វើការចាប់ខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែក មុខក្រុមហ៊ុនអគ្គិសនី ក្រោយពីពិនិត្យនិងធ្វើតេស្តទឹកនោម មានសារធាតុញៀនក្នុងខ្លួន។

អ្នកបើកបរ រថយន្តដែលមានសារធាតុញៀនក្នុងខ្លួននេះ មានឈ្មោះ ឃុន ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងបច្ចុប្បន្នអ្នកបើកបរខាងលើ និងវត្ថុតាងត្រូវសមត្ថកិច្ច នាំមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕