ជើងហោះហើរពាណិជ្ជកម្មជាទៀងទាត់លើកដំបូងរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអារ៉ាប់រួម បានចាប់ផ្តើមដំណើរការហើយ ដែលបង្ហាញពីការចាប់ផ្តើមនៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុនអាកាសចរណ៍ flydubai ដែលមានតម្លៃទាបរបស់ប្រទេសអារ៉ាប់រួម គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលផ្តល់សេវាកម្មនេះ។ ក្រុមហ៊ុននេះនឹងធ្វើប្រតិបត្តិការជើងហោះហើរពីរដងក្នុងមួយថ្ងៃរវាងប្រទេសទាំងពីរ។

ការហោះហើរលើកដំបូងរបស់ក្រុមហ៊ុនពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បានមកដល់អាកាសយានដ្ឋានអន្តរជាតិឌូបៃ ប្រទេសអារ៉ាប់រួម កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ អ្នកដំណើរបានបង្ហាញលិខិតឆ្លងដែនអ៊ីស្រាអែល ទៅកាន់អ្នកយកព័ត៌មានក្នុងអារម្មណ៍រីករាយនៅឯព្រលានយន្តហោះ។ការបើកជើងហោះហើរនេះធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យចំណងទាក់ទងមានភាពប្រក្រតីឡើងវិញ កាលពីខែកញ្ញា។

កិច្ចព្រមព្រៀងនេះបានជួបភាពប្រេះឆាគ្នាជាយូរមកហើយរវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ជុំវិញបញ្ហារដ្ឋប៉ាឡេស្ទីន។ ប្រទេសអារ៉ាប់ពីរផ្សេងទៀតគឺបារ៉ែន និងស៊ូដង់ ថ្មីៗនេះក៏បានយល់ព្រមធ្វើឱ្យមានចំណងទាក់ទងជាមួយ អ៊ីស្រាអែលជាប្រក្រតី។ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោកចូ បៃដិន ក៏បានគាំទ្រការអភិវឌ្ឍនេះផងដែរ។