ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានស្នើសុំឱ្យអ្នកបើកបរតាក់ស៊ីត្រូវប្រើឧបករណ៏ទាញយកខ្យល់បរិសុទ្ធនៃម៉ាស៊ីនត្រជាក់យានយន្តរបស់ពួកគេដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា។ ក្រសួងក៏បានស្នើសុំផងដែរឱ្យពួកគេពាក់ម៉ាស់ និងសុំឱ្យអ្នកដំណើរត្រូវពាក់ម៉ាស់ដូចគ្នា។

ក្រសួងបានបញ្ជូនសំណើរនេះតាមរយៈក្រុមឧស្សាហកម្មតាក់ស៊ីបន្ទាប់ពីបានសិក្សាពីការពិសោធន៏របស់ក្រុម supercomputer Fugaku នៅវិទ្យាស្ថានស្រាវជ្រាវ RIKEN ។ កុំព្យូទ័របានពិនិត្យមើលប្រសិទ្ធភាពនៃម៉ាស៊ីនត្រជាក់ក្នុងតាក់ស៊ីដែលមានខ្យល់ចេញចូល។ ការពិសោធបានសន្មត់ តាក់ស៊ីមួយកំពុងដឹកអ្នកដំណើរពីរនាក់នៅខាងក្រោយ ដោយមានបែងចែករវាងអ្នកដំណើរនិងអ្នកបើកបរ។

ការវិភាគបានបង្ហាញថានៅពេលដែលបង្អួចត្រូវបានបិទ ហើយម៉ាស៊ីនត្រជាក់ត្រូវបានរៀបចំទៅក្នុងរបៀបដែលមានខ្យល់បរិសុទ្ធចេញចូល បាននៅក្នុងតាក់ស៊ី ដែលខ្យល់ម៉ាស៊ីនត្រជាក់ត្រូវបានជំនួសដោយខ្យល់បរិសុទ្ធមកពីខាងក្រៅ។

កុំព្យូរទ័រ បានបង្ហាញផងដែរថាបរិមាណដំណក់ទឹកដែលបែកខ្ចាត់ខ្ចាយតាមរយៈការក្អក ដោយអ្នកដំណើរពាក់ម៉ាសគឺមានត្រឹមតែប្រហែល ៣០ ភាគរយ នៃអ្នកដំណើរដែលក្អកគ្មានពាក់ម៉ាស់។ មន្ត្រីក្រសួងម្នាក់បាននិយាយថាអ្នកបើកបរតាក់ស៊ី គួរតែប្រើម៉ាស៊ីនត្រជាក់រៀបចំឲ្យមានខ្យល់ចេញចូលនៅពេលពួកគេត្រូវបិទបង្អួចដោយសារអាកាសធាតុត្រជាក់។