ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូអាយធីអែហ្វ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ នៅព្រឹកថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ២០២០ បានចាប់ផ្តើមប្រកួតជាផ្លូវការហើយ ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាតេក្វាន់-ដូ អាយធីអែហ្វ កម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម កែវ រ៉េមី ប្រធានសហពន្ធ័កីឡាតេក្វាន់-ដូ អាយធីអែហ្វកម្ពុជា ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានការឧបត្ថម្ភជាភេសជ្ជៈដោយក្រុមហ៊ុនភេសជ្ជៈ យូ-ផៅវើរផងដែរ ដែលមានកីឡាករ-កីឡាការិនីចំនួន145នាក់ មកពី18ក្លឹបទូទាំងប្រទេសចូលរួម ។

ការប្រកួតនេះសហពន្ធ័មានការប្រុងប្រយត្ន័ខ្ពស់ដោយកីឡាករ-កីឡាការិនីទាំងអស់មុនចូលទីលានមានការវាស់កម្តៅ បាញ់អាល់កុលសំលាប់មេរោគយ៉ាងត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងអប់រំយុវជន និង កីឡា និងក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគCOVID-19។

ការប្រកួតនេះសហពន្ធ័រៀបចំតាមកម្រិតអន្តរជាតិដើម្បីស្វាគមន៍ព្រឹត្តិការណ៍កីឡា SEA GAMES 2023 កម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះអោយទទួលបានផ្លែផ្កាល្អជាទីគាប់ចិត្ត ៕