កាលពីព្រឹកថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុន DRG Cambodia Co., Ltd ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខក្នុងទីផ្សារប្រទេសកម្ពុជានូវផលិតផលភេសជ្ជៈប៉ូវកម្លាំងម៉ាក VIGOR, នំស្រួយ POPO, ទឹកដោះគោខាប់ Sun millk, និងទឹកអំពិលទុំ Maduria បាននាំយកផលិតផលល្បីនានារបស់ខ្លួនទៅចែកជូនដល់អង្កការ PSE ដើម្បីភាពញញឹមនៃកុមារ ដែលមានទីតាំងនៅខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

កាយវិការមនុស្សធម៍ខាងលើនេះគឺជាការរួមចំណែកនិងចែករំលែកក្តីស្រលាញ់ដល់ក្មេងៗកម្ពុជាតាមរយៈអង្គការ ដែលបានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការផ្តល់លទ្ធភាពដល់កុមារកម្ពុជាដែលពុំមានលទ្ធភាពចូលរៀនអោយទទួលបានការអប់រំ។

អង្កការ PSE ដើម្បីភាពញញឹមនៃកុមារត្រូវបានបង្កើតឡើង ដើម្បីជួយដល់កុមារក្រីក្រ រើសសម្រាម និងមិនមានលទ្ធភាព និងឱកាសបានចូលសិក្សាដូចក្មេងៗដ៏ទៃទៀត។ ជាមួយគ្នានេះដែរក្រុមហ៊ុន DRG Cambodia Co., Ltd និងបន្តសកម្មភាពសង្គមបែបនេះទៀតតាមរយៈអង្គការផ្សេងៗដើម្បីចូលរួមលើកស្ទួយដល់កុមារកម្ពុជាអោយមានលទ្ធភាពទទួលបានការអប់រំទាំងអស់គ្នា។