រាជធានីភ្នំពេញ៖ បុរស៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង០៣និង៣០នាទីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះល្វែងកំពុងសាងសង់ផ្លូវ១០៤ ភូមិក្រាំងក្រួចសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ពីបទចោរកម្ម និងរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់។

ជនសង្ស័យទី១-ឈ្មោះ ប៉ាល់ ប៊ុនថន ហៅ ជ្រុយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំខាងក្រោយវត្តស្ទឹងមានជ័យ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ ឡុង ស៊ីដានី ហៅ ជឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ និង ៣-ឈ្មោះ សឿន សំបូរ ហៅ យួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង០៣នាក់ មានសារធាតុញៀន ។

ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់ថង់តូច, កាំបិតប៉័ងតោចំនួន០២, ដង្កាប់ចំនួន០១, កាបូបស្ពាយពណ៌សូកូឡាចំនួន០១ , ម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម គ្មានផ្លាកលេខ (ម៉ូតូចាស់) មានកន្ទុយរ៉ឺម៉កចំនួន០១គ្រឿង, ទ្វារដែកចំនួន០១, ម៉ូទ័រពណ៌លឿងចំនួន០២គ្រឿង, គ្រោងបង្អួចចំនួន០១ផ្ទាំង, ដែកពុម្ភសរសរចំនួន០៤ផ្ទាំង, និងដែកកំណាត់តូចៗមួយចំនួន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចសម្ភារ:គ្រឿងសំណង់របស់ជនរងគ្រោះប្រាកដមែន ។ បន្ទាប់មក សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕