ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា អត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានចាប់ផ្តើមប្រកួតជាផ្លូវការ ហើយ បន្ទាប់ពីពន្យារពេលអស់២ អាទិត្យដោយសារមេរោគ COVID-19 ការប្រកួតនេះរៀបចំដោយសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តក្រោម ការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ នឹងមានការឧបត្ថម្ភជាភេសជ្ជៈដោយក្រុមហ៊ុនភេសជ្ជៈ យូ-ផៅវើរផងដែរដែលមានក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មចំនួន២០៥នាក់ចូលរួម ។

លោក ផៃ សុខ អនុប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តបានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះក្រុមកីឡាករ-កីឡាការិនីអត្តពលកម្ម ចំនួន២០៥នាក់មកពី១៦រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទំាង ក្រសួងការពារជាតិ កើនជាងឆ្នាំមុខ ដោយឆ្នាំនេះអត្តពលិក ចូលរួមច្រើនជាង កាលពីឆ្នាំមុខ ដែលកីឡាករ-កីឡាការិនី អត្តពលកម្ម ត្រឹមតែចំនួន១២៤នាក់មកពី១២រាជធានីខេត្ត និង២ក្រសួង គឺក្រសួងមហាផ្ទៃ ព្រមទំាងក្រសួងការពារជាតិ ។

លោកបានបន្តថា ការប្រកួតនេះសហព័ន្ធមានការប្រុងប្រយ័ត្នខ្ពស់ដោយកីឡាករ-កីឡាការិនីអត្តពលកម្ម មុនចូលទីលានត្រូវវាស់កម្តៅ លាងដៃអាល់កុលយ៉ាងត្រឹមត្រូវ និងរក្សាគម្លាតពីគ្នា យ៉ាងហោចណាស់១ទ២ម៉ែត្រ តាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង នឹងមេរោគCOVID-19ឡើយ។

លោកអនុប្រធានបានបន្ថែមទៀតថា ការប្រកួតខាងនេះសហព័ន្ធរៀបចំ តាមកម្រិតអន្តរជាតិ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍កីឡា SEA GAMES 2023 កម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ ផ្ទះឲ្យទទួលបានផ្លែផ្កាល្អ ជាទីគាប់ចិត្ត ព្រមទំាងរៀបចំផែនការ និងយុទ្ធសាស្ត្រជាច្រើនសំណើ ឆ្ពោះទៅ SEA GAMES 2023 ឆ្នាំ២០២៣៕