ភ្នំពេញ៖ កវីនិពន្ធ និងជាអ្នកដឹកនាំរឿងចាស់វស្សាដ៏ល្បីល្បាញក្នុងពិភពសិល្បៈ លោក សុខ ជំនោរ ដែលមហាជនទូទៅទទួលស្គាល់ពីទឹកដៃនិពន្ធនិងសមត្ថភាពក្នុងការដឹកនាំរឿងដ៏ប៉ិនប្រសប់ របស់លោក បានបោះជំហ៊ានថ្មីមួយទៀត ដោយលោកនិងក្រុមផលិតផ្ទាល់ខ្លួន ក្លាយជាក្រុម ផលិតនិងរៀបចំគម្រោងជាយុទ្ធសាស្ត្រ ក្នុងផលិតកម្មដាវីត្រា មេឌៀរ Davitra Mediaជាផលិតកម្មថ្មី និងជាផលិតកម្មមួយដែលលោកសុខ ជំនោរ ជឿជាក់ ពីព្រោះមាន ក្រុមការងារប្រកបដោយវិជ្ជាជីវៈ និងទេពកោសល្យខ្ពស់ ព្រមទាំងមានក្រុមបច្ចេកទេសដែល មានបទពិសោធន៍ និងជំនាញពិតប្រាកដក្នុងវិសយ័សិល្បៈចំរៀង និងភាពយន្ត។

ជាមួយនឹងការចាប់ផ្តើមដំបូងក្នុងផលិតកម្មដាវីត្រាលោកនឹងផ្តល់កាដូជូនអ្នកគាំទ្រនូវ MV ចម្រៀងពីរបទ គឺ «បទ ម្អមក្រៀម និងបទ កូនថៅកែស្នេហ៍បង» ដែលគ្រោងនឹង ចេញក្នុងពេលឆាប់ៗនេះ។

ដាវីត្រាជាផលិតកម្មថ្មីដែលមានសក្តានុពលខ្លាំងដោយបានកំពុងវិនិយោគសាងសង់ស្ទូឌីយោផ្ទាល់ខ្លួនលាតសន្ធឹងនៅលើផ្ទៃដី ៥ហិចតា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីប្រើប្រាស់សម្រាប់ការផលិតបទចម្រៀង Original សម្តែង MV ថតកុន និងរៀបចំ កម្មវិធីប្រគុំ តន្ត្រីផ្ទាល់ខ្លួន សំដៅចូលរួមបម្រើចំណីអារម្មណ៍ និងចក្ខុរបស់ទស្សនិកជន។

នាពេលអនាគតយ៉ាងខ្លីផលិតកម្ម Davitra Media ក៏នឹងសហការជាមួយផលិតកម្ម នៃបណ្តាប្រទេស នានាក្នុងតំបន់អាស៊ីដើម្បីរួមគ្នាផលិតបទចម្រៀង និងថតខ្សែភាពយន្ត ដើម្បីជួយលើកតម្កើងអភិវឌ្ឍ វិស័យសិល្បៈកម្ពុជាផងដែរ ៕

https://1.bp.blogspot.com/-hrOgaDGGy2Y/X7x-Ktvj2CI/AAAAAAAAddk/OAgxM0HzUMIUzXUiNJWqC4wMJsrbwCz9ACLcBGAsYHQ/s2048/164A7907.JPGhttps://1.bp.blogspot.com/-jZu2Dkk69xM/X7x-KmqFnsI/AAAAAAAAddo/-k5CW9U0SWUyDYm54jsXto_dxDtR4jp4wCLcBGAsYHQ/s2048/164A8253.JPG

https://1.bp.blogspot.com/-KNN1__0gC6I/X7x-N8F3saI/AAAAAAAAdd0/3KLsIqZA1oo6scb_wb96grIl3lW0lBldwCLcBGAsYHQ/s2048/164A8411.CR2https://1.bp.blogspot.com/-TYRnOliPuTw/X7x-MVWcl7I/AAAAAAAAdds/CFzxCxiynWAT3Q3nlw0gSGzSiEonrG6lACLcBGAsYHQ/s2048/164A8423.JPG

https://1.bp.blogspot.com/-ueJ9MAdRq_w/X7x-M3U__jI/AAAAAAAAddw/5VXdhQZoa68uzxzjzvRjgqMEJDVV4gACQCLcBGAsYHQ/s2048/164A8844.JPGhttps://1.bp.blogspot.com/-EM7CpxMrNFk/X7x-ObVyWLI/AAAAAAAAdd4/OG8pY8ZwvPwcwoiSlPL6NMQfpOzQtKJJACLcBGAsYHQ/s2048/164A8865.JPG

https://1.bp.blogspot.com/-SyqNuuYxZrc/X7x-S43GEFI/AAAAAAAAdeA/UtI2sWUac-M6mvSCTDL6c3IYWykWDDRYQCLcBGAsYHQ/s2048/164A9450.CR2https://1.bp.blogspot.com/-1exv2DGZO40/X7x-QEmCxVI/AAAAAAAAdd8/_WUL_COpUnYhmI_5Go4fpBfTIVOAkNIEQCLcBGAsYHQ/s2048/164A9616.JPG

https://1.bp.blogspot.com/-0aTe0Bsz_ZQ/X7x-Vz46LFI/AAAAAAAAdeM/EFqf72drpUEoYcUJqiCsbrheIJehqpPTQCLcBGAsYHQ/s2048/164A9666.CR2https://1.bp.blogspot.com/-0XRSycotE9s/X7x-VOOvQXI/AAAAAAAAdeI/jFw-NQuv5EAWxTGyhjdFNuQJVxVQEbOeQCLcBGAsYHQ/s2048/164A9763.JPG