ខេត្តស្វាយរៀង៖ ពេលភ្លៀងរលឹមស្រិចៗ និងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បុរសម្នាក់កំពុងជិះម៉ូតូសុខៗ ស្រាប់តែឃាតករមិនដែលមានទោស បាញ់ឱ្យរហែកអាវដួលស្លាប់ភ្លាមៗនៅមាត់ប្រឡាយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិបឹង ឃុំកំពង់ពិល ស្រុករំដួល ។
មន្ត្រីជនរងគ្រោះឈ្មោះ កឹង យ៉ាត អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងរលឹមស្រិចៗនិងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង គាត់ឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ធ្វើដំណើរតាមបណ្ដោយប្រឡាយទឹក ស្រាប់តែលាន់សូររន្ទះបាញ់ឆាំង! គាត់ក្រឡេកមើលទៅ ឃើញបុរសដែលជិះម៉ូតូនោះដេកដួលក្បែរម៉ូតូ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាទៅមើល ឃើញជនរងគ្រោះរហែកអាវ និងស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកំណត់ហេតុ រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕