រាជធានីភ្នំពេញ៖ ជាមោទកភាពជាតិដ៏ធំមួយដែល ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៣ ក្នុងពិភពលោកជាប្រទេសមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺ បានល្អជាងគេ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០បញ្ជាក់ថា «កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique »៕