ខេត្តកោះកុង ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាចែកចាយថ្នាំញៀនយ៉ាងសកម្មត្រូវកម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល ធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបចាប់ខ្លួន កាលពីវេលាម៉ោង២៣ និង៤៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។

ជនសង្ស័យជាមុខសញ្ញាចែកចាយថ្នាំញៀន មានឈ្មោះ ធី រី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងម្នាក់ទៀត មានឈ្មោះសុខ វ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ទីលំនៅមិនពិតប្រាកដ ។ ដកហូត ម្សៅក្រាមសថ្លា៤កញ្ចប់ , អំពូលភ្លើង៤ ។

ជនសង្ស័យ ត្រូវសមត្ថកិជំនាញនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នាំមកធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕