ការដ្ឋានសាងសង់មួយត្រូវបានធ្វើឡើងសម្រាប់ការសាងសង់សួនឧស្សាហកម្ម នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញក្រុមហ៊ុនបរទេស។ មន្ត្រីស្ថានទូតជប៉ុនស្ថិតក្នុងចំណោមអ្នកចូលរួមនៅក្នុងពិធីនេះនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

ក្រុមហ៊ុនអភិវឌ្ឍន៍ឥណ្ឌូនេស៊ី PT Surya Semesta Internusa Tbk កំពុងសាងសង់សួនឧស្សាហកម្មនេះនិងអនុវត្តការអភិវឌ្ឍទីក្រុងនៅខេត្តជ្វា ខាងលិច។ ក្រុមហ៊ុននិយាយថាក្រុមហ៊ុនសួនឧស្សាហកម្មនេះ បានទទួលការសាកសួរពីក្រុមហ៊ុនជួលចំនួន ៥៦ ក្រុមហ៊ុន ដែល ៦០ ភាគរយនៃពួកគេមកពីផ្នែកពាណិជ្ជកម្មជប៉ុន។

នៅខេត្តជ្វា ខាងលិចការងារកំពុងដំណើរការដើម្បីសាងសង់កំពង់ផែធំបំផុតមួយរបស់ឥណ្ឌូនេស៊ី ដោយប្រើប្រាស់ប្រាក់កម្ចីជប៉ុន មានតំលៃជិត ១២០ ពាន់លានយ៉េន ឬប្រហែល ១,២ ពាន់លានដុល្លារ។ ផ្លូវតភ្ជាប់សួនឧស្សាហកម្មទៅកន្លែងនោះក៏គ្រោងនឹងសាងសង់ដែរ។

ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ កំពុងទទួលរងនូវការឆ្លងនិងការស្លាប់ច្រើនបំផុតនៅក្នុងតំបន់ដោយសាជម្ងឺកូវិត-19។ ដោយស្វែងរកការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាត រដ្ឋាភិបាលកំពុងជួយអំពាវនាវក្រុមហ៊ុនបរទេសដែលកំពុងពិចារណាផ្លាស់ប្តូរ មូលដ្ឋានផលិតកម្មពីប្រទេសចិន។ ប៉ុន្តែក្រុមហ៊ុនជប៉ុននឹងក្លាយជាអតិថិជនធំបំផុតរបស់ខ្លួន នៅក្នុងសួនឧស្សាហកម្ម ប្រទេសឥណ្ឌូនេស៊ី។