ភ្នំពេញ៖ ថ្ងៃទី18 វិច្ឆកា ឆ្នាំ ២០២០ ហាងលក់នំខេកជប៉ុនប្រែន ហ៊្វូវ៉ារី FUWARI បើកសម្ពោធសាខាទី ៤ របស់ខ្លួននៅក្នុងផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីអតិថិជនកម្ពុជា ជាពិសេសយុវវ័យ ដែលនិយមញាំនំខេកជាអាហារសម្រន់ និង ពិធីខួបកំណើតផ្សេងៗ។

កញ្ញា អាក់ គីមបួយ ប្រធានគ្រប់គ្រងទូរទៅប្រែននំខេកដ៏ល្បីនេះ លើកឡើងពីមូលហេតុដែលលោកជ្រើសរើសពង្រីកសាខាមកផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល យ៉ាងដូច្នេះថា៖ “ដោយសារទីតំាងផ្សារទំនើបមួយនេះហ៊ុមព័ទ្ធទៅដោយអាគារខន់ដូរ និងការិយាល័យជាច្រើន ហើយម្យ៉ាងវិញទៀត ទីតំាងនេះនៅចំកណ្តាលក្រុងតែម្តង ដោយមានអ្នកដំណើរឆ្លងកាត់ទាំងថ្មើរជើង ម៉ូតូ និង រថយន្តជាហូរហែរ ចរាចរណ៍មមាញឹកជាប្រចាំ កត្តាទាំងអស់នេះធ្វើអោយខ្ញុំជឿជាក់ថាចរាចរណ៍ភ្ញៀវនៅក្នុងផ្សារទំនើបនេះនឹងជួយអោយការលក់នំរបស់ខ្ញុំបានចំនួនកាន់តែច្រើន។”

កញ្ញាបន្តទៀតថា ជាមួយយុទ្ធសាស្រ្តទីផ្សារដ៏ជោគជ័យរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុបទៅមុខជំនួញផ្សេងទៀត ខ្ញុំកាន់តែជឿជាក់ថា ផ្សារទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងទទួលបានជោគជ័យដូចមុខជំនួញផ្សេងទៀតដែរ។ លោកក៏សូមថ្លែងអំណរគុណដល់អតិថិជនក្នុងរាជធានី ភ្នំពេញកន្លងមក ដែលបានគាំទ្រយ៉ាងពេញទំហឹងនូវរសជាតិនំខេក ហ៊្វូវ៉ារី FUWARI ។

លោក Arnaud Dufresne អគ្គនាយកថ្មីផ្សារទំនើប ជីប ម៉ុង បានចូលរួមអបអរសាទរជាមួយការសម្ពោធសាខាហាងនំខេកថ្មីនេះ ហើយថ្លែងអំណរគុណដល់ទំនុកចិត្តហាងនំ ហ៊្វូវ៉ារី FUWARI ចំពោះផ្សារទំនើបជីប ម៉ុង ហើយលោកបន្ថែមទៀតដែរ ជាមួយរសជាតិនំខេកដ៏ឆ្ងាញ់របស់ ហ៊្វូវ៉ារី FUWARI និង តម្លៃដ៏សមរម្យបំផុតនេះ លោកជឿជាក់ថា នំខេកជប៉ុនរបស់ ហ៊្វូវ៉ារី FUWARI នឹងទទួលបាន ជោគជ័យ និង ទទួលបានការគាំទ្រកាន់តែច្រើនពីអតិថិជនដែលនិយមមកផ្សារទំនើបរបស់យើង។