ភ្នំពេញ៖ អតីតពិធីករទូរទស្សន៍ម្នាក់ ពាក់ព័ន្ធករណីចេញមូលប្បទានបត្រខ្យល់ (សែកស្អុយ)ខ្យល់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នំា២០២០ នៅក្នុងហាងកាហ្វេអាម៉ាហ្សូន ផ្លូវព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

អតីតពិធីករទូរទស្សន៍នោះ ឈ្មោះ ភោ សុ ផានិត ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ។ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មាន លេខ ផ្លូវ បេតុង ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ២ ខណ្ឌពោធិសែនជ័យ។

តាមដីកាលេខ ១៣០០” ឃ ១”ដ . ច . ន ចុះ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែន វិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យនាំខ្លួនឈ្មោះ ភោ សុ ផានិត ពីបទមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានី ភ្នំពេញ កាលពី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ។ ជនសង្ស័យឈ្មោះ ភោ សុ ផានិត ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕