តារាក្បាច់គុន សុខដែន បន្ទាប់ពីមានការគាំទ្រខ្សែភាពយន្តខ្នាតខ្លី ស្នាដៃនិពន្ធ និងដឹកនាំរឿង “ពូសន្តិសុខ នឹងរឿងវិប្បដិសារី”មក ថ្មីៗនេះលោក សុខ ដែន បានបច្ចេញរឿងថ្មីមួយទៀត មានចំណងជើងថា “អតីតកាល” ដែលជាភាពយន្តខ្នាតខ្លីបែបអប់រំ។ លោក សុខដែន ថា​ រឿងនេះលោកធ្វើឡើងមានបំណងអប់រំដល់ក្មេងៗ យុវវ័យជំនាន់ក្រោយ តែលោកមិនមានការរំពឹងប៉ុន្មានទេ​ ព្រោះនិយាយពីក្មេងដើរលេងភ្លើតភ្លើន និងគ្រឿងញៀន តែចំពោះលោកផ្ទាល់ លោកថាមិនធ្លាប់ស្គាល់ពីគ្រឿងញៀនទេ ដូច្នោះការសម្ដែងមិនសូវសមប៉ុន្មានទេ។

នៅក្នុងខ្សែភាពយន្តមួយនេះ បានបង្ហាញពីទិដ្ឋភាព ជាក់ស្តែង នៅក្នុងសង្គម ដែលមានប្អូនមួយចំនួន បានឈ្លក់វង្វេង ភ្លើតភ្លើន ជាប់ចិត្តសេពគ្រឿងញៀន រហូតដល់ភ្លេចការសិក្សាស្រវាចាប់យករឿងដែលខុសឆ្គង នៅក្នុងសង្គម ។ គ្រឿងញៀនបានបំផ្លាញសេចក្តី គ្រប់បែបយ៉ាងមិនថា ក្រុមគ្រួសារ ឬ មិត្តភក្តិ ។

ខ្សែភាពយន្តខ្លីមួយនេះ បានបង្កប់ការអប់រំ ជាច្រើន ដល់បងប្អូន ជំនាន់ក្រោយឲ្យជៀសឆ្ងាយពីគ្រឿងញៀន ។ អ្វីដែលគួរឲ្យទាក់ទាញបំផុតនោះ នៅក្នុងខ្សែភាពយន្តមួយនេះ ក៏មានការបង្ហាញក្បាច់គុន ពីតារាសម្តែងលោក សុខ ដែន ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា លោក សុខដែន​​ បានចូលសិល្បៈនៅក្នុងឆ្នាំ 2006 គេបានស្គាល់លោកសុខដែន តាមរយៈតារាក្បាច់គុនលោកជាតារាសម្ដែង ដែលមានទេពកោសល្យ ច្រើនមុខដូចជាសម្ដែងរឿងនឹង mv ជាច្រើនមកហើយថ្មីៗនេះ ។ លោកថាបានបន្ថែមទៀតថា ពេលនេះកំពុងតែមានការចាប់អារម្មណ៍ឡើងវិញហើយ បន្ទាប់ពីរវល់បាត់មុខមួយរយៈ”។ ជាចុងក្រោយ តារាសម្តែង លោក សុខ ដែន សូមអំពាវនាវដល់បងប្អូនទាំងគ្នាសូមជៀសឲ្យ ឆ្ងាយពីគ្រឿងញៀន៕

សូមទស្សនាវិដេអូខាងក្រោមនេះ៖