រាជធានីភ្នំពេញ ៖ នេះជាដំណឹងដ៏សោកសៅ ពេលដឹងថា ម្ចាស់បទ«ស្នេហ៍ក្នុងសួនបិន្ត » លោក នី សាលឿន បានទទួលមរណភាពហើយ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅលើទឹកដីអាមេរិក ដែលលោកកំពុងរស់នៅ ដោយសាររោគរលាកថ្លើមធ្ងន់ធ្ងរ។

ដំណឹងពីមរណភាពរបស់ នី សាលឿន បានធ្វើឲ្យអ្នកសិល្បៈដែលធ្លាប់ស្និតស្នាល ជាពិសេសប្រិយមិត្តដែលធ្លាប់គាំទ្របទចម្រៀងរបស់លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ។

លោក ប៉ែន ចំរ៉ុង បានបង្ហោះសារតាមហ្វេសប៊ុករបស់លោកថា «ហ៊ឺ ពិតជាលឿនពេក បងប្អូនអើយយ បងប្រុស នី សាលឿនម្ចាស់បទ « ស្នេហ៍ក្នុងសុបិន្ត» បានលាចាកលោកយើងហើយ លារហូតគ្មានថ្ងៃត្រឡប់ឡើយ ហើយខ្ញុំសូមចូលរួមសោកស្តាយចំពោះក្រុមគ្រួសារគាត់ផង និងសូមអោយ វិញ្ញាណក្ខន្ធ បងទៅកាន់សុគភពផងចុះ »។

សូមបញ្ជាក់ថា លោក នី សាលឿន គឺជាម្ចាស់បទ «ស្នេហ៍ក្នុងសុបិន» «ដងស្ទឹងនូវែល» «ចែវទូកនេសាទ» និងបទល្បីជាច្រើនទៀត ។

សូមប្រិយមិត្តស្តាបបទ «ស្នេហ៍ក្នុងសុបិន» របស់លោក នី សាលឿន ដូចខាងក្រោម៖