យល់ដឹង៖ បច្ចុប្បន្នមនុស្សភាគច្រើន ក្រោយពេលរៀបអាពាហ៍ពីពាហ៍រួចតែងតែមានគគ្រោងក្នុងការយកបុត្រធីតា ដើម្បីទុកជាចំណងដៃ ប៉ុន្តែដោយហេតុមួយចំនួនចង់បានកូនស្រីមុន ឯមួយផ្នែកទៀតចង់កូនប្រុស។ ដូច្នេះហើយ ថ្ងៃនេះ KBN បាននាំយក​វិធីសាស្ត្រខាងក្រោមដើម្បីមកបង្ហាញពីរបៀបយកកូនប្រុសឬ កូនស្រី។

កោសិកាមេជីវិតឈ្មោលអាច (X ឬ Y) ។ ប៉ុន្តែក្រឡាស៊ុតគឺ (X) ជានិច្ច។ ប្រសិនបើក្រឡាស៊ុត (X) ត្រូវបំពេញដោយកោសិកាមេជីវិតញី (X-sperm) ទារកនឹងក្លាយជាក្មេងស្រី (XX) ។ ប្រសិនបើកោសិកាមេជីវិតឈ្មោល (Y-sperm) ចូលទៅបំេពញក្រឡាស៊ុត (X) ទារកនឹងក្លាយជាកូនប្រុស (XY) ។ កោសិកាមេជីវិត (Y-ឈ្មោល) ផ្លាស់ទីបានលឿនប៉ុន្តែវាឆាប់ស្លាប់ (អាយុកាលរបស់វាគឺប្រហែល 24 ម៉ោង) ។ កោសិកាមេជីវិត (X-ញី) ផ្លាស់ទីយឺតៗ ប៉ុន្តែអាចរស់បានយូរ (រហូតដល់ 3-4 ថ្ងៃ) ។

ដូច្នេះប្រសិនបើអ្នកមានការរួមភេទប៉ុន្មានថ្ងៃមុនការបញ្ចេញអូវ៉ុល ។ ភាគច្រើននៃកោសិការមេជីវិតឈ្មោល(Y-Sperm)អាចនឹងស្លាប់បាត់បង់ ដែលជាហេតុបណ្តាលអោយភាគច្រើននៃកោសិការមេជីវិតញី(X-Sperm)មានឱកាសដើម្បីបង្កកំណើតដល់ពង។

ខាងក្រោមនេះគឺជាវិធីសាមញ្ញមួយដើម្បីគណនារយៈពេលនៃការបញ្ចេញពងអូវុលរបស់ស្រ្តី ៖
១. ចាប់តាំងពីថ្ងៃដំបូងអ្នកឃើញឈាមនៃរដូវរបស់អ្នក។
២. រើសយកប្រតិទិននិងរាប់ 15 ថ្ងៃរួមទាំងថ្ងៃដំបូងនៃស្នាមប្រឡាក់ឈាម។
៣. សម្គាល់ថ្ងៃទី 15 ដោយប៊ិចមួយ។
៤. សម្គាល់ 3 ថ្ងៃមុនថ្ងៃទី 15 ។
៥. សម្គាល់រយៈពេល 3 ថ្ងៃបន្ទាប់ពីថ្ងៃទី 15 ។
៦. អ្នកនឹងកត់សម្គាល់ឃើញថាអ្នកមានសញ្ញាសម្គាល់ 7ថ្ងៃ ទាំងមុននឹងក្រោយ15ថ្ងៃនៃការមករដូវ ។រយៈពេល 7 ថ្ងៃទាំងនេះគឺជាថ្ងៃនៃការបញ្ចេញពងអូវុលរបស់ស្រ្តីដែលមិនសូវមានសុវត្ថិភាព។
ហើយប្រសិនបើអ្នករួមភេទនៅថ្ងៃណាមួយក្នុងចណោមថ្ងៃនោះអ្នកនឹងមានឱកាស 98% ក្នុងការមានផ្ទៃពោះ។
៧. ព្យាយាមធ្វើវាជារៀងរាល់ខែ ។

ឧទាហរណ៍៖
1. ប្រសិនបើអ្នកមករដូវថ្ងៃទី (11 ខែកក្កដា) បានន័យថា 15 ថ្ងៃបន្ទាប់ពីថ្ងៃដំបូងនៃការមករដូវនឹងនៅថ្ងៃទី (25 ខែកក្កដា)ដដែល រាប់ចាប់ពីថ្ងៃទី 11 ។
2. ថ្ងៃទី 15 គឺនៅថ្ងៃទី (25 ខែកក្កដា)ដូច្នេះ 3 ថ្ងៃមុនថ្ងៃទី 15 គឺថ្ងៃទី (22, 23, 24ខែកក្កដា)។
3. 3ថ្ងៃបន្ទាប់នៃ15ថ្ងៃគឺថ្ងៃទី(26,27,28ខែកក្កដា)រាប់ពីថ្ងៃទី 25ខែកក្កដា ។
4. ថ្ងៃទី 22ដល់28 ខែកក្កដា (7 ថ្ងៃ) គឺនៅពេលស្រ្តីបញ្ចេញពងអូវុល ។ វាគឺជាពេលវេលាដែលអ្នកអាចបង្ករកំណើត។

ចូរចងចាំថារយៈពេលតែ 4 ថ្ងៃប៉ុណ្ណោះដែលមេជីវិតឈ្មោលអាចរស់នៅក្នុងរាងកាយរបស់ស្ត្រី។ដូច្នេះរាល់ទំនាក់ទំនងផ្លូវភេទក្នុងចន្លោះរយៈពេលនៃការបញ្ចេញអូវុលវានឹងបង្កើតអ្វីម្យាង ។

ប្រសិនបើអ្នកចង់បានកូនស្រី គួតែមានទំនាក់ទំនងផ្លូវភេទក្នុងចន្លោះ 3 ថ្ងៃមុនពេលបញ្ចេញពងអូវុលគឺថ្ងៃទី (22ដល់24) ។ មេជីវិតញី(X-sperm)អាចហែលបានយឺតៗ ប៉ុន្តែអាចនៅខាងក្នុងរាងកាយរបស់ស្ត្រីរយៈពេលជាច្រើនថ្ងៃដោយមិនងាយស្លាប់។

ប្រសិនបើអ្នកចង់បានកូនប្រុស គួតែមានទំនាក់ទនងផ្លូវភេទក្នុងចន្លោះ 3ថ្ងៃបន្ទាប់ពីថ្ងៃបញ្ចេញពងអូវុលគឺថ្ងៃទី (26ដល់28)។ មេជីវិតឈ្មោល(Y-Sperm)ហែលបានលឿនណាស់ប៉ុន្តែវានឹងចុះខ្សោយហើយស្លាប់ប្រសិនបើវារកមិនពងដើម្បីបង្ករកំណើត ស្របពេលទុកទួនាទីអោយមេជីវិតញី(X-Sperm)រកឃើញពងបង្ករកំណើតដើម្បីបញ្ចប់ការងារ។

អ្នកមិនចាំបាច់ជួបពិគ្រោះជាមួយគ្រូពេទ្យទេគ្រាន់តែសម្រាកអោយបានច្រើន បន្ទាប់ពី 2 សប្តាហ៍ក្រោយអ្នកអាចមានអារម្មណ៍ដូចខាងក្រោម:
-ឈឺក្បាល ។
-សីតុណ្ហភាពរាងកាយឡើងខ្ពស់ ។
-វិលមុខ (មានអារម្មណ៍អស់កម្លាំងនិងងងុយគេង) ។
-តឹងណែននឹងដើមឈឺទ្រូង,ការកើនឡើងនៃទំហំសុដន់គឺដូចជានៅពេលដែលអ្នកមានរដូវ។
-បង្កើនចំណង់ការរួមភេទ។
-មានការឈឺចាប់នៅម្ខាងនៃឆ្អឹងត្រគៀក។
-ហើមពោះ។
-មានអារម្មណ៍ងាយធុំក្លិននឹងចង់តែញាំរបស់គ្រប់មុខ ។

ប្រភព៖ MedicalLaboratoryTechnologist