ខេត្តសៀមរាប៖ លោកស្រី​ ស៊ាប សុខនាវ កសិករ​នៅ​ភូមិ​ដើមអំពិល ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប បានរក​ឃើញ​ទឹកប្រាក់​៥​លានរៀល​ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃទី​២៥ តុលានេះ នាំលាភសម្រេចក្តីប្រាថ្នាទិញម៉ូតូថ្មី​ ថ្ងៃបុណ្យអុំទូក​។

លោកស្រីថា៖ «ខ្ញុំហូបវើក WURKZ រាល់តែថ្ងៃហ្នឹង។ សម្រាប់​​​​ថ្ងៃឈ្នះរង្វាន់​ ម៉ោងប្រហែល១០​ព្រឹក ក៏បានហៅប្តីទៅជួយទិញវើកពីតូបលក់ដែលនៅជិតផ្ទះ។ គាស់ភ្លាមខ្ញុំស្មានតែ៥ពាន់ ព្រោះធ្លាប់មានមិត្តភ័ក្តិបងប្អូនគេឈ្នះបាន​៥​ពាន់ញឹកញាប់​ដែរ។ ដល់តែហើយខ្ញុំក៏ហុចឲ្យប្តីជួយមើល ស្រាប់តែគាត់ស្រែកឡើងថា ឈ្នះ​៥​លានបាននាំគ្នាហ៊ោបីនាក់​ប្តី​ ខ្ញុំ និង​ ឳពុកក្មេក ដែលអង្គុយជិតគ្នានោះ រំភើប សប្បាយ​ចិត្តខ្លាំង​មែនទែន»។

អ្នកស្រុកសៀមរាបរូបនេះរៀប​រាប់​បន្ថែម​ថា​ ​ទឹកប្រាក់​៥​លានរៀលនេះ​ពិតជាមានន័យណាស់សម្រាប់​លោកស្រី ព្រោះថា លោក​ស្រី​​យកវាទៅប្រើប្រាស់ឲ្យ​ចំគោលដៅបំផុត​​ ពោលគឺ​ទិញម៉ូតូ១គ្រឿងគ្រាន់នឹងជិះទៅទីជិតឆ្ងាយ ត្បិតគ្រួសារលោកស្រីកន្លងមកមិនធ្លាប់មានលទ្ធភាពទិញម៉ូតូទេ ទៅណាមកណា គឺ​ពឹងតែរបស់គេរហូត។ ពេលនេះ លោកស្រី សុខ​នាវ និង ស្វាមីអាចទិញកាដូថ្មីនេះជូនខ្លួនឯងបានដូចប្រាថ្នាហើយ។

ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មានរង្វាន់ជាច្រើនក្នុងក្រវិលកំប៉ុងរួមមានរង្វាន់ធំទឹកប្រាក់​៥០​លានរៀល​ ៥​លានរៀល ១​លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥​ពាន់រៀល​ និង​​ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់​លាន​កំប៉ុងទៀត៕