ក្រុមហ៊ុនផលិតរថយន្តធំជាងគេចំនួនពីររបស់ប្រទេសជប៉ុន គឺក្រុមហ៊ុនToyotaនិង Honda បានកត់ត្រានូវចំនួនផលិតខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ខែកញ្ញា ដែលជំរុញដោយតម្រូវការកាន់តែខ្លាំងនៅក្នុងប្រទេសចិននិងសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Toyota និយាយថាក្រុមហ៊ុនផលិតរថយន្តបានចំនួន ៨៤១,០០០ គ្រឿង។ ចំនួននេះកើនឡើង ១១,៧ ភាគរយបើធៀបនឹងខែកញ្ញាឆ្នាំមុន។ វាជាការកើនឡើងប្រចាំឆ្នាំដំបូងរបស់ក្រុមហ៊ុនក្នុងរយៈពេល ៩ ខែ។ រីឯក្រុមហ៊ុន Honda ផលិតបាន ៤៧២.០០០ គ្រឿង កើនឡើង ៩,៩ ភាគរយ។ វាជាការកើនឡើងប្រចាំឆ្នាំពីឆ្នាំមុនៗក្នុងរយៈពេល ១៤ ខែ។

ក្រុមហ៊ុនផលិតរថយន្តទាំងពីរបានបង្កើនផលិតកម្មនៅក្នុងរោងចក្រនៅប្រទេសចិននិងសហរដ្ឋអាមេរិករបស់ពួកគេ ដើម្បីឆ្លើយតបនឹងតម្រូវការដែលជំរុញដោយការបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅក្នុងប្រទេសទាំងនោះ។ កម្រិតផលិតកម្មរបស់ពួកគេនៅប្រទេសជប៉ុនក៏ខ្ពស់ជាងឆ្នាំមុនដែរ។