ធនាគារពិភពលោកបាននិយាយថា ធនាគារពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានថា ធនាគារពិភពលោក បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៥០ លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់ការអនុវត្តគម្រោងប្រព័ន្ធស្រាវជ្រាវជាតិទំនើបកម្មថ្មី នៅ ប្រទេសអ៊ូសបេគីស្ថាន។

ប្រទសអ៊ូសបេគីស្ថាន មានគោលបំណងជំរុញការបង្កើតថ្មី ដែលជាកត្តា ជំរុញកំណើនសេដ្ឋកិច្ច និងចូលរួមជាមួយប្រទេសចំនួន ៥០ ក្នុងសន្ទស្សន៍ ស្រាវជ្រាវថ្មីជាសកលនៅឆ្នាំ ២០៣០ ។

ធនាគារពិភពលោកបាននិយាយបន្ថែមថា វាគឺជា មហិច្ឆិតាមួយដែលទទួលបាននូវសារៈសំខាន់កាន់តែខ្លាំងឡើងចាប់តាំងពីការចាប់ផ្តើមនៃការរាតត្បាតជម្ងឺកូវិត -១១ ។ យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹង ថា គម្រោងនេះនឹងជួយពង្រឹងសមត្ថភាពរបស់អង្គការស្រាវជ្រាវសាធារណៈក្នុងការបង្កើនគុណភាពស្រាវជ្រាវរបស់ពួកគេទៅរកស្តង់ដារអន្តរជាតិ និងអាចធ្វើឱ្យពាណិជ្ជកម្ម មានលទ្ធផល មានលក្ខណៈប្រសើរតាមការស្រាវជ្រាវ ។

គម្រោងនេះនឹងផ្តល់ហិរញ្ញប្បទានដល់ ការស្រាវជ្រាវចំនួន ៥០ លើថាមពលកកើតឡើងវិញ ប្រសិទ្ធភាពថាមពល បច្ចេកវិទ្យាកាបូន ទាប និងប្រធានបទដែលទាក់ទងនឹងជម្ងឺកូវិត- ១៩ ។ សេចក្តីថ្លែងការណ៍នេះបាន បន្ថែម ថាជំនួយស្រាវជ្រាវរហូតដល់ចំនួន៣០គម្រោង នឹងត្រូវបានបែងចែកក្នុងចំណោមក្រុម ហ៊ុនក្នុងស្រុក ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការចាប់ផ្តើមស្រាវជ្រាវថ្មី ដែលផ្អែកលើ ចំណេះដឹងរបស់ពួកគេ។

ធនាគារពិភពលោកក៏នឹងវិនិយោគផងដែរ នៅក្នុងការធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវ ដែលបានជ្រើសរើស ហើយត្រូវបានកំណត់អត្តសញ្ញាណ ដោយក្រសួងអភិវឌ្ឍន៍ច្នៃប្រឌិត ប្រទេសអ៊ូសបេសគីស្ថាន ។

ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន ២៤ ដែលមានទឹក ប្រាក់សរុបជាង ៤,៤៥ ពាន់លានដុល្លារ នៅក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច ប្រទេសអ៊ូសបេគី ស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ លើផ្នែកសុខភាព សេដ្ឋកិច្ច និងសង្គម ដោយសារតែជម្ងឺរាតត្បាតកូវិត-19។