ប្រទេសវៀតណាម៖ ប៉ូលីសស្រុក Dong Da ទីក្រុងហាណូយ បាននិយាយថាភ្នាក់ងារស៊ើបអង្កេតបានឃុំខ្លួនជាបណ្ដោះអាសន្នលោក Pham Xuan Quyet (អាយុ ២៤ ឆ្នាំរស់នៅស្រុក Quynh Phu ខេត្ត Thai Binh) ដើម្បីស៊ើបអង្កេតពីការលួចទ្រព្យសម្បត្តិរបស់មិត្តស្រី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zingnews នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

យោងតាមរបាយការណ៌របស់ប៉ូលីសបានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែតុលា លោក Pham Xuan Quyet បានអញ្ជើញមិត្តស្រីថ្មីរបស់គាត់ទៅមើលកុននៅរោងភាពយន្តនៅផ្លូវ Tay Son សង្កាត់Nga Tu So Ward ស្រុកDong Da ប្រទេសវៀតណាម។

លុះពេលមកដល់រោងកុនពួកគេក៏បានទិញសំបុត្រដើម្បីចូលទៅមើលរឿង ដោយក្នុងអំឡុងពេលកំពុងតែមើលកុនលោក Quyet បានយកឡាមវះកាបូបរបស់នាងដោយធ្វើសកម្មភាពលួចលុយចំនួន៧លានដុង និងចិញ្ចៀនមាសមួយ នេះបើយោងតាមការពិនិត្យមើលកាំមេរ៉ាសុវត្ថិភាពនៅក្នុងរោងកុននោះ

បន្ទាប់មកជនរងគ្រោះបានទៅប៉ុស្តិ៍នគរបាលឃុំត្រែងហុងដាវ ដើម្បីរាយការណ៍។ លុះមកដល់ថ្ងៃទីថ្ងៃទី១០ ខែតុលា ប៉ូលីសនៃសង្កាត់ត្រឹងហុងដាវបានបំភ្លឺអំពីអាកប្បកិរិយារបស់ លោក​ Pham Xuan Quyet​ និងបានប្រគល់ឯកសារនេះទៅប៉ូលីសនៅសង្កាត់ង៉ៅទួស ស្រុកដុងដា ដើម្បីបន្តស៊ើបអង្កេតករណីនេះបន្តទៀត ៕