ខេត្តកំពង់ស្ពឺ ៖ យោងតាមគណនីហ្វេសប៊ុកផេក អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបង្ហោះកាលពី១៤ម៉ោងមុន មានខ្លឹមសារថា « សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយគ្រួសារសពលោក ព្រិន្ធបាលទោ ប៉ិច រក្សាន្ត មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដែលបានទទួលមរណភាព នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នេះ ដោយរោគាពាធិ៍ ពិតជាមានការសោកស្តាយខ្លាំងណាស់ ចំពោះការបាត់បង់មន្រ្តីដែលពោរពេញដោយសមត្ថភាពបែបនេះ»។